(ឡុងដ៏)៖ សមាគមបាល់ទាត់អង់គ្លេស The Football Association បានឱ្យដឹកកាលពីថ្ងៃពុធថា ចំពោះអ្នកចាត់ការក្រុម Liverpool លោក Arne Slot ត្រូវបានសម្រេចដាក់ការពិន័យព្យួរចេញការប្រកួតចំនួន២ប្រកួត បន្ទាប់ពីការប្រកួតទល់ក្រុម Everton បញ្ចប់ទៅដោយភាពដ៏ច្របូកច្របល់ កាលពីដើមខែនេះ ខណៈដែលក្លិបទាំងពីរក៏ត្រូវបានពិន័យផងដែរ។ នេះបើតាម Reuters ឱ្យដឹងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

រំលឹកផងថា ជំនួបរវាងក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម Liverpool ស្មើគ្នា ២-២ នៃការប្រកួតលីគអង់គ្លេស Premier League ខណៈលោក Arne Slot ក៏ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម ដែលរកឃើញថាប្រើទង្វើមិនសមរម្យ និងពាក្យសម្តីប្រមាថ ចំពោះក្រុមការងារអាជ្ញាកណ្តាល ជាមួយការផាកពិន័យ ៧ម៉ឺនផោន និងជំនួយការលោកក៏រងពិន័យពីរប្រកួត ជាមួយទឹកប្រាក់ផាក ៧ពាន់ផោន។

ដោយឡែកក្លិប Everton ត្រូវបានពិន័យជាប្រាក់ ៦៥,០០០ផោន ហើយក្លិបកំពុងឈរកំពូលតារាងដាច់ ១៣ពិន្ទុ Liverpool ក្រោយយកឈ្នះក្រុម Newcastle United ២-០ ត្រូវរងការផាកពិន័យ ៥០,០០០ផោន បន្ទាប់ពីកីឡាករក្រុមទាំងពីរបង្ហាញអាកប្បកិរិយាមិនសមរម្យ និងបង្កភាពច្របូកច្របល់នៅក្រោយបញ្ចប់ការប្រកួត ៕