(បរទេស)៖ គណៈកម្មការអឺរ៉ុប (EU) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា បានអនុម័តដោយគ្មានលក្ខខណ្ឌក្នុងការទិញយកក្រុមហ៊ុន Infinera ដែលមានតម្លៃ ២.៣ ពាន់លានដុល្លាររបស់ Nokia ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកអុបទិក និងឧបករណ៍បណ្តាញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២៥។

ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីការវាយតម្លៃលម្អិតដោយគណៈកម្មការ ដែលបានសន្និដ្ឋានថាចំណែកទីផ្សាររួមបញ្ចូលគ្នារបស់ Nokia និង Infinera នៅក្នុងវិស័យឧបករណ៍ដឹកជញ្ជូនអុបទិកនឹងនៅតែមានកម្រិតមធ្យម ដោយធានាឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ ពោលគឺ មិនមានការព្រួយបារម្ភអំពីការប្រកួតប្រជែងនោះទេ។ ការ​ទិញ​យក​នឹង​ធ្វើ​ឱ្យ Nokia ក្លាយ​ជា​អ្នក​លក់​ធំ​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​ទីផ្សារ​បណ្តាញ​អុបទិក ដោយ​មាន​ចំណែក​ទីផ្សារ ២០% តាម​ពី​ក្រោយ​ក្រុមហ៊ុន Huawei។

គួរជម្រាបថា ការទិញយកនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Nokia លក់ឧបករណ៍កាន់តែច្រើនទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon, Alphabet និង Microsoft ដែលកំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌលទិន្នន័យថ្មីសម្រាប់សេវា AI និង cloud computing៕