(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង តាំងតែគាំទ្រសិល្បៈខ្មែរគ្រប់ទម្រង់ មិនថាសិល្បៈបុរាណ ឬសិល្បៈសម័យថ្មី។ នៅចុងសប្តាហ៍នេះផងដែរ យើងក៏ឃើញមានសិល្បៈបុរាណខ្មែរ ល្ខោនបាមោជ្ជទ័យរឿង «កុលាបប៉ៃលិន» ដែលសម្តែងដោយសិល្បករ-សិល្បការិនី មកពីនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្តែងជូនទស្សនិកជនទស្សនាដោយសេរី នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥នេះ។

អមជាមួយព្រឹត្តិការណ៍ល្ខោនបាសាក់ ក៏មានអ្នកចម្បាំងគុនខ្មែរ DAZZ ប្រជុំដោយកីឡាករកំពូលៗ ដូចជាលោក ព្រុំ សំណាង, លោក​ វង្ស ណយ, លោក​ ឈុត សេរីវ៉ាន់ថង, សំណាង នាគ​ រហូតដល់ ៧គូ ប្រកួតជាមួយនឹងកីឡាករអន្តរជាតិ នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥៖៣០នាទីល្ងាចខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

ធ្លាប់តែមើលក្នុងស្ទូឌីយោនៅខាងមុខផ្សារ ឥឡូវនេះមើលនៅខាងក្នុង និងកណ្តាលផ្សារម្តងមើល៍..។ ចូលរូមដោយសេរីទាំងអស់គ្នាណា៎ ហ្វេនៗសិល្បៈបុរាណខ្មែរ ក៏ដូចជាប្រដាល់គុនខ្មែរ៕