(ភ្នំពេញ)៖ ធនាគារ ABA ទទួលបានពានរង្វាន់ឈានមុខចំនួន៨ ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវា ទូទាត់បែបឌីជីថលនាំមុខគេរបស់ពិភពលោក។ ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ ABA ក្នុងការជំរុញកំណើននៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងបរិយាប័ន្នហិរញ្ញវត្ថុនៅ កម្ពុជាក្នុងឆ្នាំ២០២៤។  

ABA ទទួលបានពានរង្វាន់ទាំងនេះនៅក្នុងព្រឹត្តិការណ៍ VISA Client Appreciation 2024។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងអរគុណដល់ធនាគារទាំងអស់ ដែលបានចូលរួមចំណែកដល់ភាពរីកចម្រើននៃផលិតផល VISA ជាពិសេសការដាក់ឲ្យប្រើប្រាស់ និងការលើកកម្ពស់ ការទូទាត់បែបឌីជីថលនៅកម្ពុជា។  

ការយកចិត្តទុកដាក់របស់ធនាគារ ABA ចំពោះឧត្តមភាពក្នុងទីផ្សារ ត្រូវបានទទួលស្គាល់តាមរយៈការទទួលបានពានរង្វាន់ចំនួន៨ ក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន VISA នេះរួមមាន៖  
*ទី១, Leadership in Consumer Debt Payment Volume; 
*ទី២, Leadership in Consumer Credit Payment Volume; 
*ទី៣, Leadership in Credit Activation Rate; 
*ទី៤, Leadership in Debt Activation Rate; 
*ទី៥, Leadership in Spend per Active Card for VISA Debit in Affluent Segment; 
*ទី៦, Leadership in Total Merchant Sales Volume Growth. 
*ទី៧, Leadership in Active CAIDs Growth; 
*ទី៨, Leadership in Active Net New Acceptance Location;។

ពានរង្វាន់ទាំងនេះបានគូសបញ្ជាក់សាជាថ្មីថា ABA គឺជាធនាគារឈានមុខគេ ក្នុងការទូទាត់កាតនៅកម្ពុជា។ ABA គឺជាធនាគារលេខមួយនៅក្នុងប្រទេស ផ្អែកលើបរិមាណនៃការទូទាត់កាត និងការស្គែនទូទាត់តាម KHQR សរុប ក៏ដូចជាចំនួនកន្លែងទទួលទូទាត់កាត និងតាម KHQR ច្រើនជាងគេបំផុត។ បរិមាណដ៏ច្រើនទាំងនេះ បានធ្វើឲ្យ ABA ដើរតួនាទីយ៉ាងសំខាន់ និងលេចធ្លោ ក្នុងការជំរុញប្រតិបត្តិការឌីជីថលទូទាំងប្រទេស៕