(បរទេស)៖ យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនស្រាវជ្រាវ Consumer Intelligence Research Partners បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងមានការកែប្រែកាលវិភាគប្រកាសបង្ហាញសម្រាប់ iPhone ជំនាន់ថ្មីម៉ូដែល «e» របស់ខ្លួន ពោលគឺនឹងមានចេញលក់ជារៀងរាលឆ្នាំ ខណៈ iPhone 17e អាចនឹងលេចចេញរូបរាងនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ថ្មីៗនេះ Apple បានប្រកាសបង្ហាញ iPhone 16e របស់ខ្លួន ដែលជាការផ្លាស់ប្តូរជាលើកដំបូង បន្ទាប់ពីត្រកូល iPhone SE ត្រូវបានលុបចោល។ ជំនាន់ «e» ថ្មីនេះត្រូវបានគេឱ្យដឹងថា មានតម្លៃសមរម្យជាងមុន ហើយ Apple នឹងចេញលក់ជារៀងរាល់ឆ្នាំលែងឱ្យអ្នកគាំទ្ររង់ចាំយូរដូចមុនទៀតហើយ ខណៈដែលត្រកូល SE ត្រូវបានរង់ចាំដល់ទៅ ២ឆ្នាំ ឬយូរជាងនេះទើបបានចេញលក់ម៉ូដែលថ្មី។
គួរជម្រាបថា iPhone 17e នឹងមកដល់ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីត្រកូល iPhone 17 បង្ហាញខ្លួនជាផ្លូវការក្នុងខែកញ្ញា ឆ្នាំនេះ។ នេះបើយោងតាមការបញ្ជាក់ពីរបាយការណ៍ Consumer Intelligence Research Partners៕