(បរទេស)៖ កម្មវិធីកម្សាន្តដ៏ពេញនិយម TikTok ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន​ ByteDance បានប្រកាសផែនការវិនិយោគ ៨.៨ ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសថៃសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដូចដែលបានបញ្ជាក់ដោយលោកស្រី Helena Lesch អនុប្រធានគោលនយោបាយសាធារណៈរបស់ TikTok ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២៥។

គួរជម្រាបថា ជុំវិញព័ត៌មានលម្អិតអំពីការវិនិយោគនេះ នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយនោះទេ។ ខណៈប្រភពពី Reuters ក៏នៅមិនទាន់ច្បាស់ដែរ ថាតើការវិនិយោគនេះនឹងរួមបញ្ចូលកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៣.៨ពាន់លានដុល្លារ ដែលត្រូវបានប្រកាសកាលពីខែមុនដោយក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃឬអត់៕