(ប៉ារីស)៖ កីឡាករលោតកម្ពស់វិញ្ញាសា (Pole Vault) Armand Duplantis សញ្ជាតិស៊ុយអែត បានបង្កើនស្ថិតិលោតបានកម្ពស់ដល់ ៦.២៧ម៉ែត្រ ដើម្បីបង្កើតនឹងបំបែកឯតទគ្គកម្មពិភពលោក ក្នុងការប្រកួត All Star Perche ក្នុងទីក្រុង Clermont-Ferrand ប្រទេសបារាំងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ហើយនេះក៏ជាការបង្កើតនឹងបំបែកឯតទគ្គកម្មលើវិញ្ញាសា (Pole Vault) ផ្ទាល់ខ្លួនរបស់ Armand Duplantis ជាលើកទី១១ គិតចាប់តាំងធ្វើបានលើកដំបូងលោតបានកម្ពស់ ៦.១៧ម៉ែត្រ កាលពីថ្ងៃទី០៨ ខែកុម្ពៈ ឆ្នាំ២០២០ ខណៈកំណត់ត្រាឆ្នាំ២០២៤ រូបគេធលោតបាន ៦.២៦ម៉ែត្រ ។
សូមជម្រាបផងថា Armand Duplantis ជាអត្តពលិកមួយរូបរបស់ស៊ុយអែត ឈ្នះមេដាយមាសអូឡាំពិក ២លើក កំពុងកាន់ស្ថិតិលោតដល់កម្ពស់ ៦.០២ម៉ែត្រ នៅទីក្រុងតូក្យូ ឆ្នាំ២០២០ ហើយនៅទីក្រុងបារីស ឆ្នាំ២០២៤ លោតដល់ ៦.២៥ម៉េត្រ និងជាម្ចាស់មេដាយមាស ២លើកនៅ World Championships 2022, 2023 ៕