(ឡុងដ៏)៖ ការប្រកួតដណ្តើមពានរង្វាន់ក្របខណ្ឌ FA Cup 2024-25 របស់អង់គ្លេស ពេលនេះបានឈានចូលដល់វគ្គ ៨ក្រុមចុងក្រោយ ខណៈក្រុម Manchester United បានជ្រុះចេញត្រឹមវគ្គ ១៦ក្រុម ក្រោយថ្វីជើងក្រុម Fulham នាមជាក្រុមការពារជើងឯករដូវកាលមុនផងដែរ ។

ឃើញថាជំនួបវគ្គ ៨ក្រុម FA Cup រដូវកាលនេះ គឺមានក្រុម Manchester City ដែលម្ចាស់ពាននេះ ៧សម័យកាល ត្រូវជួបក្រុម AFC Bournemouth ជាមួយគ្នានោះក្រុម Fulham ប៉ះក្រុម Crystal Palace, និងក្រុម Preston ជួប Aston Villa គ្រាដែល Brighton រង់ចាំជួបគូប្រជែងរវាងក្រុម Nottingham Forest ឬ Ipswich Town ចេញពីវគ្គ ១៦ក្រុម ។

ចំណោមក្រុមឈានដល់វគ្គ ៨ក្រុមនេះ ក្រៅពី Man City និង Aston Villa ធ្លាប់ឈ្នះពាននេះ ៧លើកដូដូចគ្នានេះ ក្នុងនោះក្រុម Preston ធ្លាប់យកបាន ២លើក និងក្រុម Ipswich Town ក៏ធ្លាប់ឈ្នះពាននេះ កាលឆ្នាំ១៩៧៨ ។

ដ្បិតក្រុម Fulham, Crystal Palace, Bournemouth និង Brighton មិនដែលឈ្នះពាននោះទេ ហើយការប្រកួតវគ្គ ៨ក្រុមនឹងចាប់ផ្តើមនៅចុងខែមីនានេះ ដ្បិតការជ្រុះចេញពីពាននេះរបស់ Man United គឺដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៣ ចាញ់ក្រុម Fulham នាមជាក្រុមឈ្នះពាន ១៤សម័យកាលច្រើនជាងគេផងនោះ ៕