(ឌូបៃ)៖ កីឡាករវាយកូនបាល់ Stefanos Tsitsipas បានវិលមករកតំណែងជើងឯកវិញ ពីការប្រកួតនៅកម្មវិធី Dubia Championship 2025 ក្រោយពីបានយកឈ្នះកីឡាករ Felix Auger-Aliassime នៅវគ្គផ្តាច់ព្រ័ត្រកម្រិត ATP 500 ក្នុងលទ្ធផល ២សិតជាប់គ្នា ។
នេះជាការឈ្នះពាន ATP 500 ក្នុងអាជីពលើកដំបូងរបស់បុរសសញ្ជាតិក្រិក Stefanos Tsitsipas ដែលជាអតីតម្ចាស់ពានកម្រិត Grand Slam នៅកម្មវិធី Australian Open 2023 និងនៅទីលានដីឥដ្ឋ French Open 2021 ។ ខណៈកាលឆ្នាំ២០២៤ រូបគេឈ្នះបានមួយពាន គឺពានរង្វាន់ Monte-Carlo Mester នៅទឹកដីបារាំង ។
ហើយតាមរយៈជ័យជម្នះនេះបានធ្វើឱ្យកីឡាករមានវ័យ ២៦ឆ្នាំ Tsitsipas រក្សាបានតំណែងម្ចាស់លេខរៀងទី៩ ក្នុងតារាងចំណាត់ថ្នាក់ Men’s Tennis ATP Ranking 2025 គិតត្រឹមថ្ងៃទី០៣ ខែមីនានេះ ៕