(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា មានសេចក្តីរីករាយនឹងចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខមួយនៅកម្ពុជា ដើម្បី បង្កើនភាពងាយស្រួលក្នុងការកក់ និងទូទាត់ថ្លៃសំបុត្រយន្តហោះតាមរយៈABA PayWay។
ការរួមបញ្ចូល ABA PayWay នៅលើគេហទំព័ររបស់ខ្លួន (https://skyangkorair.com/) ក្រុមហ៊ុន Sky Angkor នឹងទទួលបាននូវបទពិសោធទូទាត់ប្រាក់យ៉ាងរលូន ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលអនុញ្ញាតឲ្យអតិថិជនជ្រើសរើស វិធីទូទាត់តាមឌីជីថលបានជាច្រើនរបៀប។ ការដាក់បញ្ចូលប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនេះ ស្របទៅតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបង្កើនគុណភាពសេវាកម្ម និងការពេញ ចិត្តរបស់អតិថិជន។
ABA PayWay ផ្តល់នូវភាពងាយស្រួល និងភាពបត់បែនសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់ ដោយមិនប្រើប្រាស់ក្រដាសប្រាក់ ទាំងជាលុយរៀល និងដុល្លារ។ ប្រព័ន្ធនេះអាចឲ្យអតិថិជនទូទាត់ប្រាក់តាមមធ្យោបាយជាច្រើនដូចជា ABA PAY, KHQR, AliPay, WeChat Pay, និងកាតអន្តរជាតិដូចជា Visa, Mastercard, UPI, និង JCB ជាដើម។ ប្រព័ន្ធទូទាត់ប្រាក់ដែលប្រើប្រាស់បានគ្រប់តម្រូវការនេះ នឹងធានាបានថា អតិថិជនមានមធ្យោបាយធ្វើប្រតិបត្តិការទូទាត់ ប្រកបដោយសុវត្ថិភាពជាច្រើន និងតាមចំណូលចិត្តរបស់ពួកគេផ្ទាល់។
បន្ថែមពីលើភាពងាយស្រួល និងការផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់ជាចម្បង សុវត្ថិភាពក៏ជាមូលដ្ឋានគ្រឹះនៃ ABA PayWay ផងដែរ។ ជាមួយនឹងប្រព័ន្ធទូទាត់ដែលអនុលោមតាមស្តង់ដាសុវត្ថិភាព PCI DSS ប្រព័ន្ធទូទាត់នេះអនុញ្ញាតក្រុមហ៊ុនអាកាសចរណ៍ ទទួលការទូទាត់ពីគ្រប់កាត ទាំងអស់ប្រកបដោយសុវត្ថិភាព។ ដោយមានក្របខណ្ឌសុវត្ថិភាពឈានមុខគេនេះហើយ អតិថិជនអាចជឿជាក់បានថា ប្រតិបត្តិការសាច់ប្រាក់ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ ត្រូវបានការពារយ៉ាងពេញលេញ។
សម្រាប់ព័ត៌មានបន្ថែមអំពី ABA PayWay សូមទៅកាន់គេហទំព័រ (https://www.payway.com.kh/km)https://www.payway.com.kh/km៕