(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្ហាញវត្តមានក្នុងការប្រកួតគុនខ្មែរ ក្នុងផ្សារទំនើបមុនដំបូងគេបង្អស់។

ការប្រកួតនេះ គឺជាកម្មវិធីប្រដាល់គូអន្តរជាតិ អ្នកចម្បាំងគុនខ្មែរ DAZZ 8H ដែលបានប្រព្រឹត្តនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គា ម៉ល ដំបូងគេបង្អស់ ដោយមានការចូលរួមប្រជុំដោយកីឡាករខ្លាំងៗ រួមមានលោក ព្រុំ សំណាង, លោក វង្ស ណយ, លោក ឈុត សេរីវ៉ាន់ថង, សំណាង នាគ ពោលគឺរហូតដល់ទៅ ៦គូ ប្រកួតជាមួយនឹងកីឡាករអន្តរជាតិ។

ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល គឺជាផ្សារទំនើបរបស់ខ្មែរតែងតែគាំទ្រ និងបង្កើតកម្មវិធីផ្សេងៗដែលផ្សព្វផ្សាយដល់ផលិតផល និងសេវាកម្មរបស់ខ្មែរ៕