(ឡុងដ៏)៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola បានលើកឡើងថា លោកពិតជាមានការរំភើបជាខ្លាំង ចំពោះការជាសះស្បើយឡើងវិញរបស់ខ្សែបម្រើការពារ Rodri ហើយគ្រូបង្វឹករូបនេះមានក្តីសង្ឃឹមថា ម្ចាស់ពានររង្វាន់ Ballon d'Or នឹងអាចត្រលប់មកវិញនៅមុនចុងបញ្ចប់នៃរដូវកាលនេះ។

បញ្ហារបួសរបស់ Rodri ត្រូវបានអ្នកចាត់ការក្លិប Pep Guardiola អស់សង្ឃឹមក្នុងការជាសះស្បើយពេញលេញក្នុងរដូវកាលនេះ បន្ទាប់ពីកីឡាកររូបនេះបានរងរបួសសរសៃពួរខាងមុខ កាលពីខែកញ្ញា ។ ប៉ុន្តែខ្សែបម្រើការពាររូបនេះ បានបង្ហាញពីការជាសះស្បើយឡើងវិញ ក្រោយាករវះកាត់ ហើយឥឡូវនេះបានបន្តការហ្វឹកហាត់ឡើងវិញផងដែរ ។

សូមជម្រាបផងថា ការប្រកួតចំពោះមុនរបស់ Man City ដែលជាក្លិបការពារតំណែងជើងឯកលីគអង់គ្លេស Premier League រដូវកាលនេះនៅសល់ ១១ប្រកួតទៀតត្រូវបញ្ចប់ ដ្បិតកំពុងឈរលេខរៀងទី៤ រកបាន ៤៧ពិន្ទុបណ្តោះអាសន្ន និងការប្រជែងពាន FA Cup ដែលឈានដល់វគ្គ ៨ក្រុមរដូវកាលនេះ ។ ខណៈរដូវកាលនេះ Rodri លេងបានតែ ៣ប្រកួតប៉ុណ្ណោះ មុនជួបបញ្ហារបួស ៕