(ហុងកុង)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិនបានចាប់ផ្តើមដំណើរការលក់ភាគហ៊ុនរបស់ខ្លួននៅទីក្រុងហុងកុងដើម្បីប្រមូលប្រាក់ ៥,២ពាន់លានដុល្លារតាមរយៈប៊ុកប៊ៀលឌីដ។ នេះបើយោងតាមឯកសារកិច្ចព្រមព្រៀងដែលទីភ្នាក់ងារព័ត៌មានរ៉យទ័របានឃើញនៅថ្ងៃចន្ទ។

ក្រុមហ៊ុន BYD បានកំណត់តម្លៃភាគហ៊ុននៅចន្លោះពី ៣៣៣ ទៅ ៣៤៥ដុល្លារហុងកុងក្នុងមួយហ៊ុនសម្រាប់ការលក់ភាគហ៊ុននេះ ដែលស្មើនឹងការចុះថ្លៃ ៨,៤ភាគរយបើប្រៀបធៀបទៅនឹងតម្លៃជួញដូរ ៣៦៣,៦ដុល្លារហុងកុងពេលបិទទីផ្សារភាគហ៊ុននៅថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕