(បរទេស)៖ Sergio Ramos អតីតប្រធានក្រុម Real Madrid រកបានគ្រាប់ទី១ សម្រាប់ក្លិបមិចស៊ិក Monterrey បន្ទាប់ពីចូលរួមក្នុងខែកុម្ភៈ ឆ្នាំ២០២៥។
១គ្រាប់របស់ខ្សែការពារសញ្ជាតិអេស្ប៉ាញ វ័យ ៣៨ឆ្នាំ កើតឡើងពីការតែតបញ្ចូលទី ក្នុងប្រកួតដែល Monterrey បានយកឈ្នះគូប្រជែង Santos Laguna ៤-២ នៅលីគកំពូលមិចស៊ិកនាថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) និងជាគ្រាប់បាល់ទី១៤៣ ផងដែរ ក្នុងអាជីពបាល់ទាត់របស់គេ។
Ramos បានផ្លាស់ទៅចូលរួមជាមួយក្លិបលេងនៅលីគកំពូលមិចស៊ិក Liga MX ស្ថិតនៅតំបន់អាមេរិកខាងជើងនាអំឡុងខែកុម្ភៈថ្មីៗនេះ ក្រោយពេលចាកចេញពីក្លិបកុមារភាព Sevilla នៅបំណាច់រដូវកាលឆ្នាំ២០២៣-២៤។
ដូចគ្នានោះដែរ វាក៏ជាគ្រាប់ចូលទី១២០ ក្នុងក្លិបអាជីព តាមរយៈរកបាន ១០១គ្រាប់កាលលេងនៅ Real Madrid, ៦គ្រាប់ជាមួយ PSG និង ៧គ្រាប់ផ្សេងទៀតជាមួយ Sevilla។
ឆ្លងតាមជ័យជម្នះនេះដែរ Monterrey បានឡើងទៅឈរនៅលេខរៀងទី៩ ក្នុងលីគជាបណ្តោះអាសន្នវិញ និងដាច់ ១១ពិន្ទុផងដែរ បើធៀបនឹងក្រុមកំពូលតារាង Leon៕