(ភ្នំពេញ)៖ ការប្រកួតដណ្តើមកៅអីឡើងទៅវគ្គ ៨ក្រុមពានរង្វាន់លីគតំបន់អាស៊ី Asian Champions League រដូវកាលនេះ ស្ថិតក្នុងប្រកួតជើងទី១ សម្រាប់វគ្គ ១៦ក្រុម ដោយការចាប់ផ្តើម ២ប្រកួតរវាងក្រុម Esteghlal បញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នាជាមួយ Al-Nassr ដែលមិនមានវត្តមានប្រធានក្រុម Cristiano Ronaldo ក្នុងប្រកួតជើងទី១ នេះ ។

ហើយមួយប្រកួតទៀតជាការប៉ះគ្នារវាងក្រុម Al-Wasl ទល់នឹងក្រុម Al-Sad ក៏បញ្ចប់ដោយការស៊ុតបានម្នាក់ ១គ្រាប់ស្មើគ្នា ខណៈកីឡាករ Abdullah Al-Yazidi ជាអ្នកស្វែងរកបានឱកាសតាមស្មើនេះឱ្យក្រុមមកពីលីគកាតា Al-Sad ។

បញ្ជាក់ផងថា នេះជាចាប់ផ្តើមប្រកួតជើងទី១ ក្នុងការប្រជែងកៅអីឈានទៅកាន់វគ្គ ៨ក្រុមនៃពានរង្វាន់ Asian Champions League ស្ថិតក្នុងតំបន់អាស៊ីខាងលិច (West Region) ខណៈនាថ្ងៃទី០៤ ខែមីនានេះ ក៏ចាប់ផ្តើមប្រកួតក្រុមស្ថិតក្នុងតំបន់អាស៊ីខាងកើត មានការប៉ះគ្នារវាងក្រុម Shanghai Port ទល់ក្រុមលីគជប៉ុន Yokohama F. Marinos និងជំនួបរវាងក្រុម Buriram United លេងជាមួយក្រុមម៉ាឡេស៊ី Johor Darul Ta’zim ៕