(ភ្នំពេញ)៖ «សមាគមសិល្បករខ្មែរ» ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានបានចេញសេចក្ដីអំពាវនាវនៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីឲ្យអ្នកសិល្បៈរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិស្ត្រី និងតម្លៃសីលធម៌សង្គម ក្រោយតារាម៉ូដែល និងអ្នកលើកស្លាកទឹកប្រដាល់ ឆឹង ចាន់មុនីរស្មី រងការប្រមាថប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរ ពីសំណាក់ពិធីករប្រដាល់ គឺលោក ជួប វត្ថា។
សមាគមសិល្បករខ្មែរ សង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានសកម្មភាពបន្តបន្ទាប់ បានកើតឡើងចំពោះស្ត្រី ដែលនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានដល់ផ្លូវចិត្ត ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ ទោះក្នុងទម្រង់ចេតនាក្ដី ឬ/និងអចេតនាក្ដី។
ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់សមាគមសិល្បករខ្មែរ៖