(ឡុងដ៍)៖ Burnley ដែលបានជ្រុះចេញពី Premeir League 2023-24 បានយកឈ្នះម្ចាស់ផ្ទះ Cardiff City ២-១ ក៏ប៉ុន្តែបានបាត់បង់កំណត់ត្រាលេងរក្សាសំណាញ់ទីគ្មានគេទាត់ចូលត្រឹម ១២ប្រកួតក្នុងលីគ Championship 2024-25។
៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Cardiff នោះដែរ បានញាំងឱ្យពួកគេរកបាន ៧១ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៥ បន្តប្រដេញក្រុមលេខ២ Sheffield United ក្នុងតំបន់កៅអីឡើងលេងនៅលីគកំពូលអង់គ្លេសស្វ័យប្រវត្តិមកនៅត្រឹម ២ពិន្ទុវិញ គ្រាដែល Leeds United នាំមុខទីកំពូលតារាងបណ្តោះអាសន្ន ជាមួយនឹង ៧៦ពិន្ទុ។
Burnley ដែលដឹកនាំដោយលោក Scott Parker បានគ្រប់គ្រងទៅលើគូប្រកួតទាំងស្រុងពីក្នុងវគ្គទី១ តាមរយៈ Josh Brownhill បានទាត់ volley ចូលទីយ៉ាងស្អាត នៅមុនពេលមិត្តរួមក្រុម Maxime Esteve បន្ថែមគ្រាប់ទី២ ដើម្បីនាំមុខ ២-០ ក្នុងរយៈពេល ៤៥នាទីដំបូង។
ឆ្លងតាមជ័យជម្នះនេះនេះដែរ Burnley ដែលស្ថិតក្រោមការដឹកនាំដោយលោក Vincent Kompany មុនលាឈប់ទៅដឹកនាំ Bayern Munich ក៏បានបញ្ចប់កំណត់ត្រាលេងមិនចាញ់ក្នុងដី ៦ប្រកួតចុងក្រោយរបស់ Cardiff ដែលជាស្ថិតិដ៏ល្អបំផុតរបស់ពួកគេដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ដ្បិត Burnley បានបាត់បង់កំណត់ត្រា chean sheet ត្រឹម ១២ប្រកួត តាមពីក្រោយ Manchester United ដែលធ្លាប់ធ្វើបាន ១៤ប្រកួតឯណោះ៕