(ភ្នំពេញ)៖ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា បីស្រ្តីឈ្នះឡានខ្លាញ់ ឈ្នះម៉ូតូ និងលុយជាច្រើនពីប៊ូសស្រ្តង ហើយជួយលើកតម្កើងស្រ្តីខ្មែរ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៤ល្ងាចតទៅ។ ឆ្នាំនេះចុះឈ្មោះប្រកួតបីស្រ្តីឈ្នះឡានកាន់តែងាយស្រួល គ្រាន់តែបបួលដៃគូមកទីតាំងប្រកួតផ្ទាល់ថ្ងៃទី៨ មីនា ឱ្យបានមុនម៉ោង៤រសៀល ត្រៀមយកស្លាកលេខចូលប្រកួត។
គួរបញ្ជាក់ថា ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តីរដូវកាលទី៣នេះ គឺជាព្រឹត្តិការណ៍ប្រកួតបីស្រ្តីឈ្នះឡានថ្មីខ្លាញ់គោដំបូងគេ ជួយជំរុញឱ្យបុរសចេះបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី និងបង្កើននូវក្ដីស្រលាញ់ក្នុងគ្រួសារកាន់តែខ្លាំង។
ជាពិសេសកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ ក៏បានជាប់ជាកំណត់ត្រាពិភពលោក ប៊ូសស្រ្តង លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេផងដែរ។ ដូច្នេះបងប្អូនគ្រប់ខេត្តក្រុង កុំភ្លេចបបួលមនុស្សជាទីស្រលាញ់មកចុះឈ្មោះប្រកួតបីស្រ្តីឈ្នះឡានឱ្យបានគ្រប់ៗគ្នា។
បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺជាចំណែកបង្កើតព្រឹត្តិការណ៍បីស្រ្តីឈ្នះឡាននេះឡើង។ ផឹកប៊ូសស្រ្តង ឆ្ងាញ់ជាង!៕