(ភ្នំពេញ)៖ ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយជាមួយក្រុមហ៊ុន Interlink Communication Public Company Limited នៃប្រទេសថៃ ដោយទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយផលិតផលបច្ចេកវិទ្យាខ្សែបណ្ដាញ LINK របស់អាមេរិកនៅទូទាំងប្រទេសកម្ពុជា។
ការប្រកាសនេះធ្វើឡើងក្នុងសិក្ខាសាលាដ៏ជោគជ័យមួយដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនទាំងពីរ និងតំណាងចែកចាយដៃគូរបស់ IQ Distributionព្រមទាំងវត្តមានលោក ប៉ានុវ៉ាត់ ម៉ាឡារ៉ាត់ (Mr.Panuwat Malarat) ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Interlink Communication Public Company Limited និងលោកស្រី ទេព កល្យាណ ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន IQ Distribution កម្ពុជា។
សិក្ខាសាលានេះបានផ្តល់ព័ត៌មានលម្អិតអំពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាទំនើបៗរបស់ LINK ដែលមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។
LINK គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិតខ្សែបណ្តាញប្រកបដោយគុណភាពខ្ពស់ និងប្រសិទ្ធភាពដំណើរពេញលេញ។ ក្រុមហ៊ុនមានបទពិសោធន៍ជាង ៣០ឆ្នាំ និងផ្តល់ការធានារយៈពេល ៣០ឆ្នាំសម្រាប់ផលិតផលរបស់ខ្លួន។
ជាមួយខ្សែស្រឡាយផលិតផលដ៏ទូលំទូលាយរបស់ LINK រួមមាន ដំណោះស្រាយខ្សែ UTP (LAN), ដំណោះស្រាយសរសៃខ្សែអុបទិក, ដំណោះស្រាយ CCTV Analog/IP, ដំណោះស្រាយ FTTH/FTTR/FTTX, ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ, ដំណោះស្រាយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងដំណោះស្រាយខ្សែប្រព័ន្ធសុវត្ថិភាព និងគ្រប់គ្រង។
ក្រុមហ៊ុន IQ Distributionដែលជាអ្នកចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល LINK ទៅកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនមានបណ្តាញចែកចាយដ៏រឹងមាំ និងបទពិសោធន៍ក្នុងការផ្តល់សេវាកម្មដ៏ល្អដល់អតិថិជន។ ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញនៅកម្ពុជា និងផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាទំនើបៗដល់អាជីវកម្ម និងអ្នកប្រើប្រាស់៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ អ៉ីមែល៖ [email protected], ទូរស័ព្ទ/Telegram៖ 012 980 075 | 012 980 076 | 093 646 555, Facebook៖ IQ Distribution