(ភ្នំពេញ)៖ ក្រុមហ៊ុន Almond Hospitality ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាខាងផ្នែកម្ហូបអាហារ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការលក់សិទ្ធិអាជីវកម្ម (Franchise) ភោជនីយដ្ឋាន យុីសាង ដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៨មក ទៅឲ្យក្រុមហ៊ុន Newrest Cambodia ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមានសារៈសំខាន់បំផុត ក្នុងការត្រួសត្រាយផ្លូវ សម្រាប់ការបង្កើតសាខាថ្មីនៃភោជនីយដ្ឋាន យុីសាង នៅអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលខាងមុខ ដែលគ្រោងនឹងបើកទ្វារនៅពាក់កណ្តាលឆ្នាំ ២០២៥ ។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន Newrest Cambodia រវាងលោកលូ ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុនAlmond Hospitality និង លោក Nicolas Letellier នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Newrest Cambodia ។

លោក លូ ម៉េង នាយកប្រតិបត្តិនៃAlmond Hospitality បានមានប្រសាសន៍ថា «ខ្ញុំពិតជារំភើប និងរីករាយក្នុងការចាប់ដៃគូរសហការគ្នាជាមួយ Newrest Cambodia ដើម្បីនាំយកនូវបទពិសោធន៍ដ៏ល្អរបស់ ភោជនីយដ្ឋាន យុីសាង មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ។ កិច្ចសហការនេះ និងជំរុញអោយយើងមានការប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការផ្តល់ជូននូវជម្រើសអាហារដែលមានគុណភាពខ្ពស់ អនាម័យ និងសេវាកម្មដ៏ល្អដល់អ្នកធ្វើដំណើរ។ យើងជឿជាក់ថាអាហារគឺជាផ្នែកមួយដ៏សំខាន់ និងជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានមួយសម្រាប់ភ្ញៀវទេសចរណ៍ទាំងអស់ដែលធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា»។

ស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងអស់មកពីជុំវិញពិភពលោក ដើម្បីទទួលយកនូវភាពរីករាយ និងបទពិសោធន៍ដ៏អស្ចារ្យ របស់ ភោជនីយដ្ឋាន យុីសាង ៕

សម្រាប់ព័ត៌មានបន្ថែមពីការទិញ Franchise អាចទំនាក់ទំនងមកកាន់ ៖ 098 88 95 88 ឬ [email protected]