(អឺរ៉ុប)៖ ការប្រកួតវគ្គ ១៦ក្រុមលីគអឺរ៉ុប UEFA Champions League រដូវកាលនេះ បានបញ្ចប់រួចហើយ ដោយឃើញថាក្រុមមកពីលីគអង់គ្លេស ៣ក្រុមសុទ្ធតែយកបានជ័យជម្នះដូចគ្នា ក្នុងនោះក្រុម Arsenal ធ្វើបានល្អជាងគេពី ៧-១ ដ្បិតក្រុមហ្សងក្រហម Liverpool យកឈ្នះក្រុម PSG យ៉ាងស្វិតស្វាញនៅទឹកដីបារាំង ក្នុងជើងទី១នេះ។
ស្ថិតិក្នុងការប្រកួតរបស់ក្រុម Liverpool ធ្វើមិនបានល្អនោះទេ តែអាចរកបានមួយគ្រាប់ជ័យជម្នះទៅលើក្រុម Paris Siant Germain ដែលមានស្ថិតិស៊ុតចំគោលដៅ ១០លើកក្នុងទឹកដីរបស់ខ្លួន ដ្បិតការបង្ហាញទម្រង់លេងបានយ៉ាងល្អពីអ្នកចាំទីអន្តរជាតិប្រេស៊ីល Alison និងការស៊ុតរបស់ Harvey Elliott នៅនាទី៨៧ នាំក្រុមបន្តក្តីសង្ឃឹមនៅជើងទី២ ក្នុងផ្ទះរបស់ខ្លួន។
សូមជម្រាបផងថា សម្រាប់ជើងទី១ នេះ ក្រុមដែលយកបានជ័យជម្នេះមានក្រុម Arsenal យកឈ្នះក្រុម PSV Eindhoven ៧-១, Liverpool យកឈ្នះ PSG ១-០, Aston Viila យកឈ្នះ Club Brugge ៣-១, Real Madrid យកឈ្នះក្រុមរួមលីគ Atletico Madrid ២-១, Barcelona ស៊ុតក្រុម Benfica ១-០, Bayer Leverkusen លេងចាញ់ Bayern Munich ៣-០, Iner Milan យកឈ្នះ Feyenood ២-០។
ដ្បិតក្រុម Borussia Dortmund ទល់ក្រុម Lille នឹងជម្រះបញ្ជីនៅជើងទី២ ក្រោយស្មើគ្នា ១-១ ក្នុងជើងទី១ នេះ ហើយការស្វែងរកកៅអីឡើងវគ្គ ៨ក្រុមនឹងធ្វើឡើងនៅថ្ងៃទី១២-១៣ ក្នុងខែមីនា ឆ្នាំ២០២៥ នេះ ដោយក្រុម Real Madrid ជាក្រុមការពារតំណែងជើងឯក និង Borussia Dortmund ជាក្រុមរងជើងឯករដូវកាលមុន៕