(ភ្នំពេញ)៖ ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗទាំង១២ដួង ប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបបងប្អូនអ្នកក្រុងប៉ោយប៉ែតរយៈពេលពីរថ្ងៃជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា រួមជាមួយ លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, លោក លំ សុក្រិត, លោក វង្ស ថាណាន់ ,កញ្ញា L-D-A, កញ្ញា NANA និងកញ្ញា Na Bee ព្រមទាំងតារាចម្រៀង ខេមរៈ សិរីមន្ត ក៏អញ្ជើញចូលរួមផងដែរ ដែលនឹងមកអង្រួនឆាកតន្រ្តី DAZZ Tour Concert ឱ្យកក្រើក រញ្ជួយដីតែម្តង។

ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ០៨-០៩ ខែមីនា ឆ្នាំ២០២៥ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី។ តារាចម្រៀងទាំង១២រូបបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមានៅចុងសប្តាហ៍នេះនៅទឹកដីខេត្ត បន្ទាយមានជ័យ។

កុំភ្លេចជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះចូលរួមដោយសេរី៕

https://www.facebook.com/share/v/1BLYwhLTp7/?mibextid=wwXIfr