(រីយ៉ូ)៖ ខ្សែប្រយុទ្ធ Neymar ត្រូវបានប្រេស៊ីលធ្វើការកោះហៅចូលក្រុមជម្រើសជាតិវិញ ក្រោយពេលអវត្តមានរយៈ ពេល ១៧ខែ ពោលគឺចាប់តាំងពីលេងជម្រុះ World Cup 2026 ទល់នឹងកូឡុំប៊ី និងអាហ្សង់ទីនរួចមក។

កីឡាករដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Santos គឺមិនបានចូលរួមជាមួយសាំបាឡើយ គិតចាប់តាំងពីមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ នាអំឡុងប្រេស៊ីលលេងទល់នឹងអ៊ុយរូហ្គាយនាខែតុលា ឆ្នាំ២០២៣។

តែយ៉ាងណា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហាញឆន្ទៈក្នុងចូលរួមជាមួយជម្រើសជាតិវិញ ក្រោយចាកចេញពីក្លិប Al-Hilal នៅ Saudi Pro League មកចូលរួមជាមួយក្លិបកុមារភាពរបស់គេវិញគឺ Santos នាអំឡុងខែមករា ឆ្នាំ២០២៥ បន្ទាប់ពីរកបាន ៣គ្រាប់ និងបញ្ជូនបាន ៣គ្រាប់ដូចគ្នា ក្នុងចំណោម ៧ប្រកួតក្នុងក្លិបលេងនៅលីគកំពូលប្រេស៊ីលមួយនេះ។

ការបញ្ចូលឈ្មោះ Neymar ទៅក្នុងជម្រើសជាតិវិញនេះ គឺប្រេស៊ីល អតីតជើងឯក World Cup ៥សម័យកាលច្រើនជាងគេមួយនេះ ត្រៀមជួបក្រុមជម្រើសជាតិកូឡុំប៊ី នាថ្ងៃទី២១ ខែមីនា មុនទៅប៉ះជើងឯកពិភពលោកឆ្នាំ២០២២ អាហ្សង់ទីន នៅ ៥ថ្ងៃបន្ទាប់៕