(ភ្នំពេញ)៖ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម បានចុះទស្សនកិច្ចគម្រោងបុរី ខេខេ ដឹរេស៊ីដេន ៥៩៨ (KK The Residence 598) ដើម្បីស្វែងយល់ពីចក្ខុវិស័យ និងគំនិតរចនា និងគុណភាពនៃសំណង់ របស់គម្រោង។

ក្នុងដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៏ដ៏កក់ក្តៅពីសំណាក់អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោង បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ និងថ្នាក់ដឹកនាំបុរី ដោយបានធ្វើបទបង្ហាញដោយសង្ខេបដល់គណៈប្រតិភូ រួមទាំងដឹកនាំទស្សនាផ្ទះគំរូ និងទីតាំងគម្រោងទាំងមូលផងដែរ។

ក្នុងឱកាសនោះដែរ លោកប្រធានសមាគម បានលើកឡើងដោយសង្ខេបពីសមាគម និងអនុញ្ញាតជូនគណៈប្រតិភូសមាគមធ្វើបទបង្ហាញដោយសង្ខេបស្តីពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនរបស់ខ្លួនផងដែរ។

​អ្នកឧកញ៉ា គឹម សុខអេង បានលើកឡើងថា គម្រោងបុរី ខេខេ ដឹរេស៊ីដេន ៥៩៨ បានផ្តោតជាចម្បងទៅលើគុណភាពសំណង់ ដើម្បីនូវទំនុកចិត្តដល់អតិថិជន ជាមួយនឹងការរចនាម៉ូតបែបទំនើប និងទាន់សម័យ ក៏ដូចជាផ្តល់ប្រយោជន៍អតិថិជន​។ ជាក់ស្តែងផ្ទះអាជីវកម្មរបស់ បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ បានផ្តល់ផលចំណេញបីក្នុងពេលតែមួយ ពោលគឺអតិថិនអាចរស់នៅផង ប្រកបអាជីវកម្មតូចធំបានផង និងសម្រាប់ដាក់ជួល ក្នុងពេលតែមួយបានផងដែរ។

លោកបន្ថែមថា តំបន់ផ្លូវ៥៩៨ គឺជាតំបន់ដែលមានសក្តានុពល ​ដែល​នេះគឺជា​ហេតុផលដ៏សំខាន់ដែលលោកអ្នកគួរជ្រើសរើស ផ្ទះអាជីវកម្ម នៅគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ ព្រោះទី១.មាន​ទីតាំងល្អចម្ងាយត្រឹមតែ៥០ម៉ែត្រ ពីបណ្ដោយផ្លូវឯកឧត្ដមជាសុផារ៉ា (ផ្លូវ៥៩៨) ,២. ជិតផ្សារអ៊ីអន២ ងាយស្រួលទិញទំនិញ ៣. ទីតាំងល្អ ត្រឹមតែ៣នាទីពីក្រសួ​ងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ៤.លក្ខខណ្ឌនៃការបង់ប្រាក់មានច្រើនជម្រើសសម្រាប់អតិថិជន និងទី៥.មានផ្សារទំនើបនៅក្នុងគម្រោង។ល​៕