(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុងរីថែល បានសហការជាមួយក្រុមហ៊ុនបក្សីមេឌា ដើម្បីរៀបចំកម្មវិធី «ពិព័រណ៍សុខភាពចាបបៃតង» នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីសំណាក់​ លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងដៃគូសហការ លោក សំ កុសល នាយកប្រតិបត្តិក្រុមហ៊ុនបក្សីមេឌា។

គោលបំណងនៃពិព័រណ៍សុខភាពចាបបៃតងពិព័រណ៍សុខភាពចាបបៃតងរបស់យើងមិនគ្រាន់តែជាព្រឹត្តិការណ៍ឬការតាំងបង្ហាញទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាពិសេសមួយដែលអនុញ្ញាតឲ្យ មិនថាស្រី្ត ឬបុរសទេ មានឱកាសចូលរួមយល់ដឹងពីរបៀបថែទាំងសុខភាព របៀបថែរក្សាសម្រស់ និងវិធីសាស្ត្រក្នុងការចិញ្ចឹមកូនឲ្យបានល្អ។ ពិព័រណ៍នេះជាកន្លែងដែលយើងអាចផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងធនធានដែលចាំបាច់ដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងសហគមន៍របស់យើង។

ការផ្តោតលើសុខភាព និងតម្រូវការរបស់ស្ត្រីពិព័រណ៍នេះត្រូវបានរៀបចំឡើង​មិនមែនគ្រាន់តែដើម្បីឱកាសសម្រាប់ការបង្ហាញទំនិញទេ តែដោយមានការគិតគូរដល់ចិត្តគំនិត គិតពីតម្រូវការសុខភាពនិងសុខុមាលភាពរបស់បងប្អូនស្ត្រីយើងទាំងអស់គ្នា។ យើងបានរៀបចំស្តង់ជាច្រើនដូចជា ស្តង់ពិគ្រោះយោបល់សុខភាពស្ត្រី វគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាព និងកម្មវិធីពិសេសៗជាច្រើនទៀតដែលផ្តល់ឱកាសឱ្យស្ត្រីទទួលបាននូវព័ត៌មាន និងសេវាកម្មដែលពួកគេត្រូវការដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងភាពជឿជាក់លើខ្លួនឯង។

ពិព័រណ៍នេះក៏នឹងមានវគ្គពិភាក្សា និងសាកសួរដោយសេរីស្តីពីបញ្ហាសុខភាពរបស់ស្ត្រីគ្រប់វ័យ ចាប់ពីកុមាររហូតដល់ស្ត្រីវ័យចំណាស់ ដោយមានការចូលរួមពីអ្នកជំនាញសុខាភិបាលនិងអ្នកជំនាញផ្នែកស្ត្រីវេជ្ជសាស្ត្រ។ យើងក៏មានស្តង់ផ្តល់ព័ត៌មានអំពីការថែទាំសុខភាពក្នុងគ្រួសារ ក៏ដូចជាការការពារជំងឺផ្សេងៗ តាមរយៈអាហារូបត្ថម្ភល្អ ការហាត់ប្រាណ និងការថែទាំសុខភាពផ្លូវចិត្តផងដែរ។

សុខភាពល្អចាប់ផ្តើមពីយើងទាំងអស់គ្នា!
ពិព័រណ៍សុខភាព ចាបបៃតង នឹងរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គា ម៉ល នាថ្ងៃទិវាអន្តរជាតិ ចំនួន២ថ្ងៃគឺថ្ងៃទី០៨-០៩ខែមិនានេះ។

ពិព័រណ៍សុខភាព ចាបបៃតង នេះក៏នឹងមានការចែកសៀវភៅ ហ្វីចំនួន ៣០០០ក្បាល អំពីក្បួនអប់រំកូន វេទិការសុខភាព ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ប្រូម៉ូសិនពិសេសៗ ដែលប្រមូលផ្តុំស្តង់អាជីវកម្ម គ្លីនិក មន្ទីរពេទ្យ គ្រឿងសំអាង ផលិតផលសុខភាព សម្ភារៈប្រើប្រាស់របស់កុមារ និងសាលា ជិត១០០ ស្តង់ឯណោះ។

តស់! កម្មវិធីនេះចូលរួមដោយសេរី ហើយត្រលប់ទៅវិញជាមួយនឹងការផ្តល់ជូនជាច្រើន កុំភ្លេច Share ទៅកាន់មនុស្សជាទីស្រឡាញ់មកចូលរួមទាំងអស់គ្នា៕