(ឡុងដ៍)៖ កីឡាករបាល់ទាត់ចូលនិវត្តន៍ Wayne Rooney និងអតីតម្ចាស់ខ្សែក្រវាត់ពិភព Tyson Fury នឹងរួមសហការគ្នា ដឹកនាំក្រុមវ័យចាស់អង់គ្លេសប្រកួតមិត្តភាពសប្បុរសធម៌ខាងមុខ។
ការប្រកួតស្វែងរកមូលនិធិ ដើម្បីទ្រទ្រង់ UNICEF នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន Old Trafford ជាទីដែល Rooney ធ្លាប់លេងនៅក្លិបបិសាចក្រហម Manchester United។
នៅចាំបានថា ១ប្រកួតសប្បុរសធម៌កាលឆ្នាំទៅ រកបានចំណូលជាង ១៥លានផោន នៅឯកីឡដ្ឋាន Stamford Bridge របស់ក្លិបតោខៀវ Chelsea។
គិតចាប់តាំងពីចេញរៀបចំការប្រកួតលើកដំបូងក្នុងឆ្នាំ២០០៦ មក Soccer Aid ប្រមូលបានថវិកាពីសប្បុរសជនកើនដល់ជាង ១០៦លានផោនហើយ៕