(ភ្នំពេញ)៖ ឥឡូវដល់វេនអ្នកផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវហើយ! ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាកបង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។
វត្តមានតារាចម្រៀងជាច្រើនរូបដូចជា តារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍, លោក Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ, លោក Nak Fake, អ្នកនាង ខាត់ សួស្តី, លោក រាជ ប្រាថ្នា, កញ្ញា L-D-A, លោក វង្ស ថាណាន់, កញ្ញា អេមមី, លោក Vin Trapz និងវត្តមានតារាចម្រៀង ខេមរៈ សិរីមន្ត។
ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra កន្លងមកមានមនុស្សចូលរួមរាប់ម៉ឺននាក់ បង្កើតបានភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេង ដែលប្រើប្រាស់ Sound ភ្លើងសុទ្ធតែបច្ចេកវិទ្យាទំនើបៗចុងក្រោយ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី១៥-១៦ខែមីនា ឆ្នាំ២០២៥នេះ ដែលមានទីតាំងដីឡូត៍ជិតផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១១យប់។
នៅក្នុងបរិវេណនៃការប្រគំតន្រ្តី មានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមទស្សនាដោយសេរី៕
https://www.facebook.com/share/v/1DvpqVt2vM/?mibextid=wwXIfr