(ភ្នំពេញ)៖ «ណាវី» ជាជំនួយការបញ្ញានិម្មិត (AI) សម្រាប់ផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងសេវាធនាគារដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ក្នុង ABA Mobile។ ការដាក់ដំណើរការជំនួយការបញ្ញានិម្មិត (AI) ឈ្មោះ «ណាវី» ក្នុង ABA Mobile នេះ គឺដើម្បីសម្រួលដល់អ្នកប្រើប្រាស់ក្នុងការឆ្លើយតបទៅលើសំណួររបស់ពួកគេ បានយ៉ាងឆាប់រហ័សអំពី ABA ក៏ដូចជាផលិតផល ឬសេវាកម្មនានារបស់ធនាគារ។

ឧទាហរណ៍ថា បើអតិថិជនមានចម្ងល់អំពីសេវាកម្មឥណទានផ្ទះ «ណាវី» នឹងអាចឆ្លើយបានយ៉ាងក្បោះក្បាយ ទាក់ទងទៅនឹងចំនួនប្រាក់ អត្រាការប្រាក់ រយៈពេលកម្ចី និងឯកសាររសម្រាប់ការដាក់ពាក្យ។ អតិថិជនក៏អាចឆ្លើយឆ្លងជាមួយណាវីបាន ដូចដែលអ្នកកំពុងនិយាយជាមួយបុគ្គលិកធនាគារពិតៗ។

លើសពីនេះ «ណាវី» អាចបម្រើសេវាកម្ម ២៤ម៉ោងលើ ២៤ម៉ោង និងប្រើប្រាស់បានទាំងភាសាខ្មែរ, ភាសាអង់គ្លេស និងភាសាចិន។ ដូច្នេះអតិថិជនអាចពេញចិត្តនឹងជំនួយការ AI នេះ ដែលមិនចាំបាច់ពន្យារពេល និងចំណាយពេលរង់ចាំការឆ្លើយតប នៅក្នុងកម្មវិធីផ្ញើសារ ឬ Messenger។

អតិថិជនអ្នកប្រើប្រាស់ ABA Mobile អាចស្វែងរក «ណាវី» នៅលើអេក្រង់ដើម ឬនៅក្នុងបញ្ជីឆាតលើគេបង្អស់ បន្ទាប់ពីចុចប៊ូតុង «ឆាត» នៅផ្នែកស្តាំខាងលើនៃអេក្រង់ដើម ABA Mobile៕