(ភ្នំពេញ)៖ អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បានចែករំលែកសារពិសេសមួយសម្រាប់ម្ចាស់បុរី និងខុនដូ ដែលមានបំណងចង់បានសាច់ប្រាក់បង្វិលមុន ឬបង្កើនការលក់ផ្ទះជូនអ្នកទិញលឿនជាងមុន អាចចាប់ដៃគូជាមួយធនាគារ ជីប ម៉ុង ដើម្បីផ្ទេរប្រាក់កម្ចីពីបុរីមកធនាគារ ជីប ម៉ុង។
ក្នុងសារពិសេសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍បន្ថែមថា ធនាគារ ជីប ម៉ុង ផ្តល់កម្ចីទិញផ្ទះរហូតដល់ទៅ ៨០% នៃតម្លៃផ្ទះជាក់ស្ដែង ជូនអតិថិជនរបស់ម្ចាស់បុរី ការសិក្សាកម្ចីមានភាពសាមញ្ញ មិនទាមទារឯកសារច្រើន ព្រមទាំងផ្តល់លក្ខខណ្ឌក្នុងការបង់សងទៅវិញ មានភាពបត់បែន។ អតិថិជនរបស់ម្ចាស់បុរី ក៏អាចទទួលបានកម្ចីរយៈពេលវែង រហូតដល់ទៅ ២០ឆ្នាំ ដែលជាឱកាសអាចឱ្យម្ចាស់បុរីទទួលបានសាច់ប្រាក់ ទៅវិនិយោគបន្ដសាងសង់ ឬតម្រូវការផ្សេងៗដែលអាចផ្ដល់ផលចំណេញត្រលប់មកវិញខ្ពស់។
កាន់តែពិសេសឥឡូវនេះ គឺយោងតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥នេះ សម្រាប់អ្នកទិញលំនៅឋានលើកដំបូង នឹងទទួលបានការលើកលែងពន្ធលើការផ្ទេរកម្មសិទិ្ធ ឬសិទិ្ធកាន់កាប់ សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើនឹង២១ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតដោយកូនខ្មែរ១០០% មានប្រភពច្បាស់លាស់ និងផ្តល់សេវាហិរញ្ញវត្ថុដូចជាកម្ចី និងបញ្ញើទៅកាន់អតិថិជនប្រកបដោយជំនឿទុកចិត្ត ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានបទពិសោធន៍ធ្វើជំនួញជាច្រើនវិស័យ និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។
សម្រាប់បងប្អូនដែលមានចម្ងល់ ឬចំណាប់អារម្មណ៍ចង់កម្ចីពីធនាគារ ជីប ម៉ុង បងប្អូនអាចទំនាក់ទំនងទៅកាន់លេខ៖ ០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១។ សម្រាប់ផេក Facebook ធនាគារ ជីប ម៉ុង មានដូចជា
- Chip Mong Bank Career: https://www.facebook.com/ChipMongBankCareers/
- Chip Mong Bank Info: https://web.facebook.com/profile.php?id=61573534396245៕
ទស្សនវីដេអូ៖ https://www.facebook.com/share/v/16HqBwNBTn/