(ពោធិ៍សាត់)៖​ ផ្តើមរដូវកាលទី២ ជាមួយការប្រកួតបាល់ទះរយៈពេល៣ថ្ងៃ WURKZ Special Volleyball Cup 4x4 2025 បានរកឃើញម្ចាស់ជ័យលាភីលេខ១ ប្រចាំមណ្ឌលពោធិ៍សាត់ហើយ គឺបានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្រោមការចូលរួមឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ Special Volleyball Cup 4x4 Season 2 បានចាប់ផ្តើមការប្រកួតសប្តាហ៍ដំបូង លើទឹកដីខេត្តពោធិ៍សាត់ នាថ្ងៃទី០៧-០៩ ខែមីនា កន្លងទៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូន និងក្រុមកីឡាបាល់ទះជើងខ្លាំងទាំងអស់។

ក្នុងនោះម្ចាស់ជ័យលាភីលេខ១ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៥លានរៀល, ជ័យលាភីលេខ២ បានទៅលើក្លិបបាល់ទះជីកសិករណាណូ​ ទទួលបានប្រាក់រង្វាន់ ៥លានរៀល​។ ចំណែកជ័យលាភីលេខ៣ បានទៅលើក្លិបបាល់ទះខ្លាកំណាចកំពង់ឆ្នាំង ទទួលបានប្រាក់រង្វាន់ ២លានរៀល និងក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីលេខ៤ រួមទាំងប្រាក់រង្វាន់ ១លានរៀល។

ក្រុមបាល់ទះដែលទទួលបានជ័យលាភីលេខ១ និងលេខ២ នឹងបន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្រោយរកឃើញម្ចាស់ពាននៅតាមមណ្ឌល៤ ទៀត​ ដោយសប្តាហ៍ក្រោយនេះ ដំណើរស្វែងរកម្ចាស់ពានតាមភូមិភាគនៅមណ្ឌលទី២ របស់ WURKZ Special Volleyball Cup 4x4 Season 2 នឹងមានវត្តមាននៅលើតារាងបាល់ទះ ១០មករា ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៣០នាទីព្រឹកតទៅ។

វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម!។ វើក បង្កើនថាមពលឥតឈប់ឈរ!៕