(ភ្នំពេញ)៖ ក្រុមហ៊ុន Prince Real Estate Group និងក្រុមហ៊ុន Zhong Guo Bao Shui Gang នាពេលថ្មីៗនេះ បានរៀបចំពិធីចុះហត្ថលេខាដ៏ធំមួយ នៅខេត្ត Shandong ដែលជាកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាមួយគម្រោង The Terrace ក្នុងគម្រោង Bay Of Lights។

ការចុះហត្ថលេខានេះបង្ហាញអំពីមហិច្ចតាដ៏ធំរបស់ផ្សារទំនើប The Terrace ឈានចូលដំណាក់កាលច្នៃប្រឌិតដ៏ទូលំទូលាយ និងប្រសើរឡើង ដោយពឹងផ្អែកលើគុណសម្បត្តិរបស់ក្រុមហ៊ុន Zhong Guo Bao Shui Gang នៅក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មឆ្លងព្រំដែន គម្រោងនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងវេទិកាពាណិជ្ជកម្មទំនិញឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលប្រតិបត្តិការលក់រាយ លក់ដុំ និងការបញ្ជាទិញ។ ផ្សារទំនើប The Terrace នឹងផ្តល់ជូនអតិថិជននូវ វាយនភ័ណ្ឌ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងគ្រួសារ កីឡា និងការកម្សាន្ត សម្ភារៈកុមារ គ្រឿងអេឡិចត្រូនិក សម្ភារៈសំណង់ និងផ្នែករឹង គ្រឿងសង្ហារឹម ឧបករណ៍ផ្ទះបាយ ឧបករណ៍អគ្គិសនីនានា។

យោងតាមផែនការ ផ្សារទំនើប The Terrace មានផ្ទៃដីជាង 30 000 ម៉ែត្រការ៉េ ហើយនឹងត្រូវបានបំពាក់ដោយមុខងារដូចជា មជ្ឈមណ្ឌលកណ្តាលលក់ដុំ និងរាយ ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងប្រទេស មជ្ឈមណ្ឌលតាំងពិពរណ៍ និងការដឹកជញ្ជូន ឃ្លាំង និងមធ្យោបាយផ្ទេរប្រាក់នានា។

ដើម្បីលើកកម្ពស់ការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ខែមីនា ក្រុមអធិការកិច្ចរួមគ្នានៃក្រុមហ៊ុន Prince Real Estate Group និង Zhong Guo Bao Shui Gang បានទៅ Weifang, Zibo, Linyi និងកន្លែងផ្សេងទៀតក្នុងខេត្ត Shandong ដើម្បីសិក្សាពីសហគ្រាសឈានមុខគេ នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ភ្ជាប់ធនធានឧស្សាហកម្មឱ្យបានត្រឹមត្រូវ និងបញ្ជាក់ពីទិសដៅនៃកិច្ចសហប្រតិបត្តិការ។

ក្រុមហ៊ុន Zhong Guo Bao Shui Gang នឹងប្រើប្រាស់បទពិសោធន៍របស់ខ្លួន ដើម្បីជំរុញការពង្រីកសហគ្រាសចិននៅក្រៅប្រទេស ការនាំចេញ និងនាំចូល ផលិតផលគុណភាពខ្ពស់ពីប្រទេសចិន និងកម្ពុជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងផ្តល់សិទ្ធិដល់វិស័យអចលនទ្រព្យកម្ពុជា និងឧស្សាហកម្មពាក់ព័ន្ធតាមរយៈកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អកម្រិតនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។

កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែកែទម្រង់ធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ឱ្យឈានដល់កម្ពស់ថ្មីមួយទៀត។ នៅពេលអនាគត ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ កសាងប្រព័ន្ធពាណិជ្ជកម្មទំនិញដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ បញ្ចូលសន្ទុះថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងសម្រេចបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះសម្រាប់ភាគីទាំងអស់៕