(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានធ្វើការបង្ហាញជូន ចំពោះគ្រប់ដំណាក់នីមួយៗសុទ្ធតែទទួលបានប្រាក់ទាំងអស់សម្រាប់ ៣២ក្រុម (ក្លិប) ដែលមានវត្តមានលេងនៅ Club World Cup 2025 ក្រោមរូបមន្តថ្មី។

Club World Cup ជំនាន់ថ្មី ដែលបានសម្រេចបង្កើនក្រុមពី ៧ឡើងដល់ ៣២ក្រុម មកពីជុំវិញពិភពលោកនេះដែរ នឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះតែមួយគត់។

ជាមួយគ្នានោះ FIFA ដែលមានលោក Gianni Infantino ជាប្រធាន ក៏បានប្រកាសពីប្រាក់រង្វាន់តាមដំណាក់កាលផងដែរនាពេលថ្មីៗនេះ ចំពេលលោកទៅទស្សនកិច្ចនៅអាមេរិក ជាទីតាំងចាប់ផ្តើមលេងវគ្គ ៣២ក្រុមមុនគេមានដូចខាងក្រោម៖
១៖ ៣៥លានអឺរ៉ូ សម្រាប់បង់សិទ្ធិចូលរួមប្រកួត
២៖ ៦លានអឺរ៉ូ សម្រាប់ឈ្នះគ្រប់ការប្រកួតក្នុងពូល
៣៖ ៧លានអឺរ៉ូ សម្រាប់ឈានដល់វគ្គ ១៦ក្រុម
៤៖ ១២លានអឺរ៉ូ សម្រាប់ឈានដល់វគ្គ ៨ក្រុម
៥៖ ២០លានអឺរ៉ូ សម្រាប់ឈានដល់វគ្គ ៤ក្រុម (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
៦៖ ២៨លានអឺរ៉ូ សម្រាប់ឈានមកដល់វគ្គផ្តាច់ព្រ័ត្រ
៧៖ ៣៧លានអឺរ៉ូ សម្រាប់ក្រុមឈ្នះជើងឯក។

ជារួម FIFA ក៏បានបញ្ជាក់ផងថា ចំពោះក្រុមម្ចាស់ជើងឯកកម្មវិធី ៤ឆ្នាំម្តងនេះ អាចនឹងទទួលបានទឹកប្រាក់សរុបមានដល់ទៅ ១៤៥លានអឺរ៉ូឯណោះ៕

ចំណាំ៖ ១អឺរ៉ូ = ១.០៨៩ដុល្លារ