(ភ្នំពេញ)៖​ ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ និងបងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង១៣រូប ប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកស្រុកក្រឡាញ់ ខេត្តសៀមរៀប រយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានតារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ,លោក ខាន់ ជេមស៍, លោក គូម៉ា ,លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, អ្នកនាង ខាត់ សួស្តី, កញ្ញា L-D-A, កញ្ញា ធីតា ដាវីកា, លោក ពូ និងកញ្ញា Na Bee ព្រមទាំងតារាចម្រៀង ខេមរៈ សិរីមន្ត ក៏អញ្ជើញចូលរួមផងដែរ ដែលនឹងមកអង្រួញឆាកតន្រ្តី DAZZ Tour Concert ឱ្យកក្រើករញ្ជួយដីតែម្តង។

ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៥-1១៦ ខែមីនា ឆ្នាំ២០២៥ នៅភូមិក្រឡាញ់ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី។ តារាចម្រៀងទាំង១៣រូប បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមា នៅចុងសប្តាហ៍នេះនៅទឹកដីខេត្តសៀមរាប។

កុំភ្លេចជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តី មានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពុកម៉ែបងប្អូនអាចចូលរួមដោយសេរី៕