(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនៅនឹងតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកផ្ទះក្នុងតំបន់កំពុងអភិវឌ្ឍខ្លាំង ពិសេសនៅភាគខាងត្បូងរាជធានីភ្នំពេញ ដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោងថ្មីមួយមានឈ្មោះថា «ភូមិមរកត» ដែលផ្តល់ឱកាសចំណេញជូនដល់អតិថិជនទាំងអស់ ព្រមទាំងនាំមកនូវម៉ូដផ្ទះជំនាន់ថ្មីគ្រប់ប្រភេទតែម្ដង។
ក្នុងកម្មវិធីបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលមានបំណងចង់ស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពល ពិសេសនៅបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងទទួលបានឱកាសដ៏ចំណេញមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។ ស្របគ្នានោះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់លោកអ្នក ចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោង។ បន្ថែមពីនេះ គ្រប់ប្រភេទផ្ទះនៅក្នុងគម្រោងផ្ទាល់ គឺសុទ្ធតែមានសល់ទំហំដីកាន់តែធំ រចនាបទកាន់តែស៊ីវិល័យ កាន់តែស្កឹមស្កៃ និងមុខងារនៃផ្ទះកាន់តែប្រណីត។
ចង់ដឹងថាកម្មវិធីបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះទៅ? សូមលោកអ្នកអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង ហួត នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Borey Peng Huoth - ភូមិមរកត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩៕