(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី បានប្រកាស និងណែនាំរូបរាងថ្មីរបស់ស៊ីម៉ងត៍វី ដែលមានការរចនារូបរាងថ្មី និងនៅតែរក្សាគុណភាពល្អជាដរាប។ ស៊ីម៉ងត៍ វី ជាផលិតផលក្នុងស្រុករបស់យើងដែលផលិតឡើងដោយក្រុមហ៊ុនខ្មែរ១០០%គឺ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលមានក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ ហើយក៏ជាស៊ីម៉ងត៍មួយដែលផលិតដោយកូនខ្មែរ។
ស៊ីម៉ងត៍ វី គឺជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាស៊ីម៉ងត៍ដែលផ្តល់ទាំង គុណភាព និង ទំនុកចិត្ត ឈរជើង ជាងមួយទស្សវត្សមកហើយ ក្នុងប្រទេសកម្ពុជា។ ស៊ីម៉ងត៍វី ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប។ មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍វី រចនាដោយរូបរាងថ្មី គុណភាពខ្ពស់ ទំនុកចិត្ត និងមានលក់នៅលើទីផ្សារគ្រប់ដេប៉ូចែកចាយទូទាំងប្រទេសកម្ពុជា។
សូមជម្រាបដែរថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា ។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើម យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕