(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ការសិក្សាប្រចាំឆ្នាំសម្រាប់សិស្សនិស្សិតកម្ពុជាគឺ «ពិព័រណ៍អាហារូបករណ៍ និងដំណើរសិក្សាទៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ចាប់ពីម៉ោង ២៖០០រសៀល ដល់ម៉ោង៦៖០០ ល្ងាច នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

មិនតែប៉ុណ្ណោះ សិស្សនិស្សិតអាចចូលរួមកម្មវិធីពិព័រណ៍នេះដោយសេរី ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ៨០០នាក់។ Expert Education & Visa Services Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការដើរតួនាទីយ៉ាងសំខាន់ដើម្បីផ្សារភ្ជាប់សិស្សនិស្សិតឱ្យស្វែងយល់ពីដំណើររបស់ពួកគេសម្រាប់ការអប់រំអន្តរជាតិ។

ការពិព័រណ៍នេះគឺជាឆ្នាំទី៣ របស់ Expert Education & Visa Services Cambodia ពិព័រណ៍ការសិក្សានេះ បានសន្យាថា នឹងបើកឱកាសសម្រាប់សិស្សនិស្សិត ដែលចង់ទៅសិក្សានៅក្រៅប្រទេស ដោយមានការចូលរួមពីសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ខ្ពស់ជាសកលនៅរង់ចាំដើម្បីប្រឹក្សាយោបល់អំពីវិថីនៃអាជីពការងារ និងផ្តោតសំខាន់ទៅលើ «ដំណើរសិក្សាទៅក្រៅប្រទេស»។ ពិព័រណ៍នេះធ្វើឡើងទទួលស្វាគមន៍ដល់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សា បញ្ចប់វិទ្យាល័យ បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា ដែលចង់ស្វែងយល់អំពីដំណើរសិក្សាទៅក្រៅប្រទេសអោយទទួលបានជោគជ័យ។

ក្នុងចំណោមជម្រើសសិក្សាកំពូលៗសម្រាប់សិស្សនិស្សិតកម្ពុជា ប្រទេសអូស្ត្រាលីនៅតែជាគោលដៅសិក្សាកំពូលមួយក្នុងការជ្រើសរើសទៅបន្តការសិក្សាអន្តរជាតិ និងភាពជោគជ័យក្នុងអាជីពការងារ។ ទន្ទឹមនឹងនេះ ប្រទេសនូវែលហ្សេឡង់ក៏នៅតែជាជម្រើសដែលល្អប្រសើរមួយដែរក្នុងការអប់រំប្រកបដោយគុណភាព និងផ្លូវអាជីពការងារជាសកល។ ដូច្នេះ ពិព័រណ៍អាហារូបករណ៍ និងដំណើរសិក្សាទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ គឺជាពិព័រណ៍ការសិក្សាដែលសិស្សនិស្សិតកម្ពុជាមិនគួរមើលរំលងឡើយ។
ពិព័រណ៍ការសិក្សានេះនឹងនាំមកនូវឱកាសកាន់តែច្រើនសម្រាប់សិស្សនិស្សិតកម្ពុជាអោយសិក្សាស្វែងយល់បន្ថែមអំពីឱកាសអាហារូបករណ៍ ដំណើរការការសុំទិដ្ឋាការ និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកតំណាងសាកលវិទ្យាល័យជិត ៣០ស្ថាប័ន មកពីប្រទេសទាំងពីរអំពីកម្មវិធីសិក្សា តម្រូវការចូលរៀន និងដំណើរការដាក់ពាក្យជាដើម។

សូមជម្រាបដែរថា Expert Education & Visa Services គឺជាទីភ្នាក់ងារអប់រំសកលដែលបានជួយសិស្សនិស្សិតអន្តរជាតិអស់រយៈពេល២២ ឆ្នាំចាប់តាំងពីឆ្នាំ ២០២៣។ ពួកយើងមានការិយាល័យចំនួន៦០ នៅទូទាំង ២២ប្រទេស ដែលតួនាទីរបស់យើងគឺដើម្បីជួយសិស្សនិស្សិតឱ្យបន្តការសិក្សានៅបរទេសបានដោយជោគជ័យ ដោយផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ដោយឥតគិតថ្លៃ រួមជាមួយការប្រឹក្សាអំពីការសិក្សា ការណែនាំអំពីអាជីពការងារ ការជ្រើសរើសសាកលវិទ្យាល័យ ការស្នើសុំទិដ្ឋាការជាដើម៕