(ភ្នំពេញ)៖ ZO Motors Cambodia មានរោងចក្រដំឡើងរថយន្តអគ្គិសនី អាជីវកម្មដំបូងបំផុតនៅកម្ពុជា និងចែកចាយរថយន្តអគ្គីសនីអាជីវកម្មនៅកម្ពុជា។ ថ្មីៗនេះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជា បានបោះជំហានដ៏សំខាន់ ក្នុងការផ្លាស់ទៅរកប្រព័ន្ធដឹកអ្នកដំណើរបៃតង ដោយបានជាវ និងដាក់ឲ្យដំណើរការរថយន្តអគ្គិសនី ពីក្រុមហ៊ុន Zo Motors Cambodia សម្រាប់ដឹកភ្ញៀវទេសចរណ៍ ។
ជំហាននេះបង្ហាញពីសន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីអាជីវកម្មនៅកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនវីរៈប៊ុនថាំ កំពុងប្រើប្រាស់រថយន្តអគ្គិសនី ZM4 ប្រភេទ១៤ កៅអី ពីក្រុមហ៊ុន ZO Motors Cambodia។
ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យរថយន្តអគ្គិសនីប្រភេទអាជីវកម្មនៅកម្ពុជា, ZO Motors Cambodia មានមោទនភាពដោយបានចូលរួម ការកាត់បន្ថយការបំពុលបរិស្ថានដោយចំហេះប្រេងឥន្ធនៈពីយានយន្ត និងផ្ដល់ដំណោះស្រាយសន្សំសំចៃដល់សហគ្រិនជាច្រើន បង្វែរពីការប្រើប្រាស់រថយន្តប្រេងឥន្ធនៈ មកប្រើប្រាស់ថាមពលស្អាតអគ្គិសនីវិញម្តង។
ការផ្លាស់ប្តូររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ គឺជាសញ្ញាសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការកសាងទំនុកចិត្ត និងការពេញចិត្តលើរថយន្តអគ្គិសនីដែលផលិតក្នុងស្រុក។
លោក ចៅ វិនបូ នាយកប្រតិបត្តិរបស់ ZO Motors Cambodia បានលើកឡើងថា «តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ យើងមិនត្រឹមតែបើកឱកាស សម្រាប់អនាគតរថយន្តអគ្គិសនីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយលើកកម្ពស់បរិស្ថានស្អាត និងអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសផងដែរ»។
រថយន្តអគ្គិសនី ZM4 ដែលក្រុមហ៊ុនវីរៈប៊ុថាំ បានជ្រើសរើស នឹងជួយកាត់បន្ថយការចំណាយប្រេងឥន្ធនៈ កាត់បន្ថយបរិមាណការបំភាយ កាបូនទៅកាន់បរិស្ថាន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការប្រចាំថ្ងៃ ដល់ក្រុមហ៊ុនផងដែរ។
ZO Motors Cambodia ដែលមានរោងចក្រដំឡើងរថយន្តអគ្គិសនី នៅខេត្តពោធិ៍សាត់ កំពុងជំរុញការផលិតក្នុងស្រុក ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីអាជីវកម្មទូទាំងប្រទេស និងចែកចាយទៅក្នុងតំបន់អាស៊ីអគ្នេយ៍។
ជាមួយនឹងស្ថានីយ៍បញ្ចូលថាមពលល្បឿនលឿនចំនួន ១៣៨ នៅទូទាំងប្រទេសកម្ពុជា ZO Motors Cambodia មានបំណងធ្វើឱ្យការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី អាចដំណើរការបានយ៉ាងរលូនសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ។
សូមជម្រាបថា ZO Motors Cambodia គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាជីវកម្មដំបូងបំផុតនៅកម្ពុជា ដែលផ្ដល់ជម្រើសដល់សហគ្រិន ចង់រកដំណោះស្រាយដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព និងលើកដម្កើងបរិស្ថានស្អាត៕
ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.zo-motors.com/។
ទំនាក់ទំនងសារព័ត៌មាន:
ZO Motors Cambodia
ទូរស័ព្ទ៖ +855 18 651 9555
គេហទំព័រ៖ https://www.zo-motors.com/