(បរទេស)៖ Oscar Piastri ពេលនេះត្រូវបានក្រុមរថយន្តប្រណាំង McLaren បានផ្តល់កិច្ចន្យាថ្មីបន្ថែមជាច្រើនឆ្នាំ រួមជាមួយនិងរង្វាន់តម្លៃជិត ២៦លានដុល្លារក្នុងមួយឆ្នាំ បន្ទាប់ពីរូបគេបានជួយក្រុមឈ្នះជើងឯកនៅការប្រណាំង Formula 1 នារដូវកាល២០២៤ ចំនួន ២លើក ។
សម្រាប់កិច្ចព្រមព្រៀងថ្មីនេះបានជំនួសកិច្ចសន្យាចាស់របស់ Piastri ដែលនឹងផុតកុងត្រានៅឆ្នាំ២០២៦ ហើយកិច្ចព្រមព្រៀងនេះត្រូវបានកំណត់ថានឹងបង់ប្រាក់ឱ្យរូបគេប្រមាណជាង ៧លានដុល្លារក្នុងមួយរដូវកាល។
កីឡាករបុរសសញ្ជាតិអូស្ត្រាលី មានវ័យ ២៣ឆ្នាំ Oscar Piastri បានឈ្នះការប្រណាំងរថយន្ត Formula 1 ចំនួន ២លើកនៅឆ្នាំ២០២៤ មានៅទឹកដីហុងគ្រី និងអាស៊ែបៃហ្សង់ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងតារាងចំណាត់ថ្នាក់កីឡាករដោយរកបាន ២៩២ពិន្ទុ។
ខណៈកិច្ចព្រមព្រៀងរបស់ Piastri បានកើតឡើងមុនពេលដែល Formula 1 គ្រោងនឹងបើករដូវកាលថ្មីឆ្នាំ២០២៥ ជាមួយនឹងកម្មវិធីជុំដំបូងធ្វើឡើងនៅ Australian Grand Prix នៅថ្ងៃសៅរ៍ក្នុងទីក្រុង Melbourne ដែលជាស្រុកកំណើតរូបគេផងដែរ ៕