(ភ្នំពេញ)៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាផ្នែកមួយនៃគ្រួសារសាលា Shrewsbury ដែលជាសាលាឯកជនកំពូលមួយរបស់ចក្រភពអង់គ្លេស ដែលមានប្រវត្តិសាស្ត្រជិត 500ឆ្នាំ ប្រកបដោយមោទនភាព និងជាសាលាថ្នាលរបស់ Charles Darwin ។ សាលាដើរតាមគន្លងកិត្យានុភាព និងស្តង់ដារអប់រំដូចគ្នានឹងសមភាគីចក្រភពអង់គ្លេស សាលានឹងផ្តល់ជូននូវការអប់រំបែបអង់គ្លេសពិសេសសម្រាប់សិស្ស ដែលមានអាយុពី 2 ទៅ 18ឆ្នាំនៅកម្ពុជា។

ក្នុងនោះសាលា Shrewsbury ភ្នំពេញ ប្តេជ្ញាចិត្តចំពោះ «ការអប់រំកុមារទាំងមូល» ដោយគាំទ្រដល់ការលូតលាស់ផ្នែកសិក្សាសិល្បៈ និងកីឡារបស់សិស្សម្នាក់ៗ ដោយធានាថាពួកគេនឹងក្លាយទៅជាទម្រង់ដ៏ល្អបំផុតសម្រាប់ខ្លួនឯង។លើសពីនោះសាលាក៏ផ្តល់មេរៀនភាសាចិនផងដែរ ដើម្បីបង្កើនកម្មវិធីសិក្សាសកល។

ក្នុងឱកាសនេះ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលជួយបុត្រធីតារបស់លោកអ្នកឈានជំហានដំបូងរបស់ពួកគេឆ្ពោះទៅកាន់អនាគតដ៏អស្ចារ្យ។ ក្នុងនាមជាសមាជិកដ៏មានមោទនភាពនៃគ្រួសារសាលា Shrewsbury ដ៏មានកិត្យានុភាព Shrewsbury ភ្នំពេញ នាំយកមកជាមួយនូវកេរដំណែលនៃស្ថាប័នអប់រំដ៏ល្បីបំផុតមួយរបស់ចក្រភពអង់គ្លេស។

សាលា Shrewsbury បានបង្កើតឡើងជាង 473 ឆ្នាំមុន ត្រូវបានទទួលស្គាល់ពីឧត្តមភាពនៃការអប់រំ ការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី និងវិធីសាស្រ្តរួមចំពោះការអប់រំ។ សាលាក៏ជាសាលាថ្នាលរបស់ជីវៈវិទូដ៏ល្បីល្បាញទូទាំងសាកល គឺលោក Charles Darwin ផងដែរ។ សាលាគឺកំពុងនាំយកបទពិសោធន៍អប់រំអង់គ្លេសលំដាប់ពិភពលោកនេះមកកម្ពុជា ដោយផ្តល់ជូនបុត្រធីតារបស់លោកអ្នកនូវទំនៀមទម្លាប់ និងតម្លៃនៃការអប់រំរបស់ Shrewsbury។

ប្រភេទអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ រួមមាន៖
* ពានរង្វាន់ឧត្តមភាពសិក្សា
* ពានរង្វាន់សិល្បៈសម្តែង (តន្ត្រី របាំ ឬល្ខោន)
* ពានរង្វាន់កីឡា និងហែលទឹក

នេះគឺជាឱកាសរបស់បុត្រធីតាលោកអ្នកនៅក្នុងការចូលរួមដំណើរការអប់រំ ដែលនាំឱ្យជីវិតមានការផ្លាស់ប្តូរ - សូមកុំបណ្តោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ!
ដាក់ពាក្យឥឡូវនេះ ហើយជំរុញសក្តានុពលរបស់ពួកគេដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត និងទេពកោសល្យលំដាប់ពិភពលោក!

សូមដាក់ពាក្យនៅទីនេះ៖ https://shorturl.at/Ydvox
*លក្ខខណ្ឌនៅក្នុងការចូលរួម៖ សិស្សដែលមានអាយុពី 5 ដល់ 10 ឆ្នាំ
*ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី20 ខែមិនា ឆ្នាំ2025

សូមជម្រាបថា សាលា Shrewsbury ភ្នំពេញត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ រួមមាន៖
* អាងហែលដែលអាចកំណត់សីតុណ្ហភាពបាន
* បន្ទប់តន្ត្រី
* មន្ទីរពិសោធន៍វិទ្យាសាស្ត្រ
* បន្ទប់កុំព្យូទ័រ
* បន្ទប់សិល្បៈ និងរចនា
* ស្ទូឌីយោរាំ
* បន្ទប់សម្តែងសិល្បៈ ឬល្ខោន
* សាលប្រជុំ
* ទីលានបាល់បោះ
* ផ្លូវអត្តពលកម្ម
* កន្លែងលេងខាងក្នុង និងខាងក្រៅ
* សាលបរិភោគអាហារ
* បណ្ណាល័យ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមទទួលចុះឈ្មោះចូលរៀនរបស់ Shrewsbury តាមលេខទូរស័ព្ទ៖ 086 606 555 (English / ខ្មែរ / 中文)
Telegram Chat: t.me/shrewsburyschoolphnompenh
Telegram Channel: t.me/ShrewsburyschoolCambodia