(ឡុងដ៏)៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុងដ៍ London Marathon ប្រទេសអង់គ្លេស គ្រោងនឹងឈានទៅបំបែកកំណត់ត្រាពិភពលោក ដែលនឹងមានអ្នកចូលរួមរត់ច្រើនជាងគេ ពោលគឺអាចឈានដល់ជាង ៥៦,០០០នាក់ ដែលកម្មវិធីនេះនឹងរៀបចំការរត់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។
លោក Hugh Brasher នាយកប្រតិបត្តិព្រឹត្តិការណ៍រត់ London Marathon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «កម្មវិធីរត់លើកទី៤៥ នេះ គឺជាឆ្នាំដ៏សំខាន់ ហើយវាពិតជាអស្ចារ្យ នឹងកំណត់សម្គាល់ថា ក្លាយជាកម្មវិធីរត់ម៉ារ៉ាតុងដ៏ធំបំផុតមិនធ្លាប់មាននៅគ្រប់ទីកន្លែងក្នុងពិភពលោក» ។
កំណត់ត្រាបច្ចុប្បន្ន គឺមានចំនួនអ្នកចូលរួមរត់ប្រមាណ ៥៥,៦៤៦នាក់ ដែលរៀបចំនៅសហរដ្ឋអាមេរិក New York City Marathon កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ។ ខណៈកីឡាករ Kenyan Eliud Kipchoge ដែលជាម្ចាស់ជើងឯកអូឡាំពិកមកពីទីក្រុង Rio និង Tokyo បានត្រលប់មករកការរត់ប្រណាំងវិញជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០ ។
គ្រាដែលម្ចាស់កំណត់ត្រាពិភពលោកផ្នែកស្ត្រី Ruth Chepngetich និងម្ចាស់ជើងឯកអូឡាំពិក Sifan Hassan ក៏ត្រូវបានបញ្ជាក់ផងដែរថា នឹងមានវត្តមានរត់នៅព្រឹត្តិការណ៍នេះ ៕
កីឡាករ Kenyan Eliud Kipchoge
កីឡាការិនី Ruth Chepngetich
ម្ចាស់ជើងឯកអូឡាំពិក Sifan Hassan