(តូក្យូ)៖ ជើងខ្លាំងជប៉ុនវ៉ៃ ២៩លើកមិនដែលចាញ់ Naoya Inoue នឹងបន្តឡើងការពារខ្សែក្រវាត់ WBC របស់ខ្លួនទៀត តាមរយៈប៉ះគូប្រជែង Ramon Cardenas នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅឯសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។
កីឡាកប្រដាល់សកលវ័យទើបតែ ៣១ឆ្នាំខាងលើនេះ បានកំពុងកាន់កាប់ខ្សែក្រវាត់ពិភពលោក ៤ស្ថាប័នផ្សេងគ្នា និងពុំទាន់បរាជ័យម្តងណាឡើយ ក្នុងចំណោមឡើងសង្វៀនសរុបបាន ២៩លើកក្នុងលក្ខណៈអាជីពមកដល់ពេលនេះ។
ចំណែកកីឡាករម្ចាស់ផ្ទះ Cardenas ក៏មិនធម្មតាដែរ ដោយមានកំណត់ត្រាឈ្នះ ២៦ដង ក្នុងចំណោម ២៧ប្រកួតរបស់គេ ប៉ុន្តែជាលើកដំបូងសម្រាប់រូបគេ ក្នុងការឡើងប្រកួតដណ្តើមខ្សែក្រវាត់បែបនេះ។
នៅចាំបានថា Inoue ទើបតែបានផ្តួលកីឡាករកូរ៉េខាងត្បូង Ye Joon Kim ត្រឹមទឹកទី៤ ប៉ុណ្ណោះពី ១ប្រកួតចុងក្រោយរបស់លោកកាលខែមករា ឆ្នាំ២០២៥ និងបានក្លាយជាកីឡាករទី១០ ដែលវាយមិនដល់ទឹក ក្នុងចំណោមជ័យជម្នះទាំង ១០ប្រកួតចុងក្រោយរបស់ Inoue ដែរ៕