(បរទេស)៖ ប្រភពពី Nikkie បានរាយការណ៍មកថា ក្រុមហ៊ុន SoftBank និង OpenAI កំពុងសហការគ្នាដើម្បីប្រែក្លាយអតីតរោងចក្រផលិតបន្ទះអេក្រង់ LCD របស់ក្រុមហ៊ុន Sharp នៅទីក្រុង Osaka ប្រទេសជប៉ុន ទៅជាមជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំបំផុតមួយ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ក្រុមហ៊ុនទូរគមនាគមន៍យក្សជប៉ុន SoftBank ត្រូវបានគេឱ្យដឹងថា មានបំណងទិញយកគ្រឿងបរិក្ខា និងដីមួយផ្នែកនៅរោចក្រផលិតបន្ទះអេក្រង់ Sharp LCD ដែលបានបិទទ្វានៅទីក្រុង Osaka ក្នុងតម្លៃប្រហែល ១០០ ពាន់លានយ៉េន (ប្រហែល ៦៧៧.០៥ លានដុល្លារ)។

មជ្ឈមណ្ឌលទិន្នន័យ AI ថ្មីនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២៦ ហើយនឹងមានសមត្ថភាពថាមពល ១៥០ មេហ្គាវ៉ាត់ ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុតមួយនៅក្នុងប្រទេសជប៉ុន។​ ភាពជាដៃគូររវាងក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ មានគោលបំណងធ្វើពាណិជ្ជកម្មគំរូភ្នាក់ងារ AI របស់ OpenAI នៅក្នុងប្រទេសជប៉ុន ជាមួយនឹងផែនការបណ្តុះបណ្តាលគំរូលើទិន្នន័យរបស់ក្រុមហ៊ុនអតិថិជន និងផ្តល់ជូនភ្នាក់ងារ AI ផ្ទាល់ខ្លួន។

គួរជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Nikkei បានបញ្ជាក់ថា ការវិនិយោគនេះនឹងអាចឈានដល់ ១ ពាន់ពាន់លានយ៉េន (ប្រហែល ៦.៧៧ ពាន់លានដុល្លារ) នាពេលអនាគត៕