(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអារូបា នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា មុនជំនួបមិត្តភាពអន្ដរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២៥ ខែមីនាខាងមុខ ។

យោងតាមការជូនដំណឹងរបស់ក្លិបកំពុងឈរលេខ៣ នៃលីគកំពូលកម្ពុជាខាងលើ បានបញ្ជាក់ថា វិសាខា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិមកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃទី២២ ខែមីនា នៅកីឡដ្ឋានព្រីនស៍ ពោលគឺ ៣ថ្ងៃ មុនក្រុមជម្រើសជាតិអារូបា ត្រូវជួបក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា ។

យ៉ាងណាមិនស្វាគមន៍ក្រុមភ្ញៀវអារូបា នៅពហុកីឡដ្ឋានជាតិ ក្រុមជម្រើសជាតិកម្ពុជា ក៏មានការប្រកួតមិត្តភាពអន្ដរជាតិមួយដែរ ដោយត្រូវជួបក្រុមជម្រើសជាតិវៀតណាម នៅខេត្ត Binh Doung ប្រទេសវៀតណាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕