(ប៉ារីស)៖ ក្រុមជម្រើសជាតិបារាំង ដែលស្ថិតក្រោមដឹកនាំដោយលោក Didier Deschamps បានបង្ហាញបញ្ជីឈ្មោះកីឡាករឆ្នើមៗ ជាមួយការកោះហៅកីឡាករ Kylian Mbappe មកវិញ ក្រោយអវត្តមានពីក្រុមមាន់គក គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ ដើម្បីប្រឈមមុខជាមួយក្រុមក្រូអាត ក្នុងពានរង្វាន់អឺរ៉ុប Nations League វគ្គ ១/៤ ផ្តាច់ព្រ័ត្ររដូវកាលនេះ ។
រំឭកផងថា ចំពោះខ្សែប្រយុទ្ធមានវ័យ ២៦ឆ្នាំ Kylian Mbappe ដែលលេងបាន ៨៦ប្រកួតជាមួយជម្រើសជាតិបារាំង ប្រកួតមិនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួត Nations League កាលពីខែតុលា និងខែវិច្ឆិកា បន្ទាប់ពីចុះហត្ថលេខាជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid កាលពីខែកក្កដា ឆ្នាំមុននោះ។
សូមជម្រាបផងថា ជម្រើសជាតិបារាំង នឹងតទល់ជាមួយក្រូអាត នៃជើងទី១ នៅថ្ងៃទី២១ នាសប្តាហ៍ក្រោយ ហើយវិលមកបើកទ្វា Stade de France សម្រាប់ជើងទី២ នៅថ្ងៃទី២៤ ខែមីនានេះ ។ ដ្បិតកាលឆ្នាំ២០២២ ក្រុមបារាំង បានលេងចាញ់ក្រូអាត ១-០ និងស្មើ ១-១ នៅក្នុងវគ្គចែកពូល ៕