(បរទេស)៖ លោក Steve McClaren មានក្តីរំពឹងថា កីឡាករ Mason Greenwood នៅតែមានបំណងលេងឱ្យជម្រើសជាតិចាម៉ៃកា (ហ្សាម៉ាអ៉ីក) ដែលជាប្រទេសកំណើតរបស់លោក។
កន្លងមកខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពបាល់ទាត់ ក្នុងក្លិប Marseille របស់បារាំងមួយនេះ ធ្លាប់លេងឱ្យតោកំណាចអង់គ្លេស ក៏ប៉ុន្តែប្រធាននាយកប្រតិបត្តិលោក Mark Bullingham បានបញ្ជាក់ថ្មីៗនេះថា កីឡាករវ័យ ២៣ឆ្នាំរូបនេះ មានបំណងលេងឱ្យហ្សាម៉ាអ៉ីកជំនួសវិញ។
ដំណើរការនៃការរត់ឯកសារ កំពុងត្រូវបានឡើងរវាងសហព័ន្ធបាល់ទាត់អង់គ្លេស និងហ្សាម៉ាអ៉ីក ដោយនឹងសម្រេចបានឆាប់ៗនេះ មុនពេលក្រុមស្ថិតនៅតំបន់អាមេរិកខាងជើងត្រូវលេងមិត្តភាពអន្តរជាតិ ២ប្រកួតនៅអង់គ្លេស មុនពេលយុទ្ធនាការជម្រុះ World Cup 2026 ក្នុងខែមិថុនា ឆ្នាំ២០២៥។
បច្ចុបន្ប Greenwood បានកំពុងជួយ Marseille ឈរលេខ២ នៅ Ligue 1 របស់បារាំងរដូវកាលនេះ តាមរយៈរកបាន ១៥គ្រាប់ផងដែរ ក្រោមកិច្ចសន្យា ៥ឆ្នាំតាំងពីខែកក្កដាឆ្នាំទៅ ពីក្លិបអង់គ្លេស Manchester United។
លោក McClaren ដែលធ្លាប់ដឹកនាំអង់គ្លេសពីឆ្នាំ២០០៦-០៧ និងទើបចូលកាន់តំណែងធំនេះនៅហ្សាម៉ាអ៉ីកនាឆ្នាំទៅបាននិយាយថា រូបលោកបានធ្វើការទាក់ទងជាមួយ Greenwood គ្រប់ពេល រួមទាំងក្រុមគ្រួសាររបស់គេដែរ៕