(ភ្នំពេញ)៖ ដូចក្តីរំពឹងទុកទីបំផុត MV ចម្រៀង «រាំឱ្យលះ II» របស់កញ្ញា អេមមី ផ្ទុះខ្លាំងមិនចាញ់ឆ្នាំមុនឡើយ ជាក់ស្តែងត្រឹមតែមួយថ្ងៃ មានអ្នកចូលទស្សនាដល់ទៅ 1M ឯណោះ។

ដូចមហាជនបានដឹងស្រាប់ហើយថា បទចម្រៀង «រាំឱ្យលះ» របស់កញ្ញា អេមមី ធ្លាប់ល្បីល្បាញខ្លាំងកាលពីឆ្នាំទៅវិញ ដើម្បីទទួលបាននូវរសជាតិថ្មីប្លែកផលិតកម្ម ក៏បានសម្រេចផលិត MV ចម្រៀង «រាំឱ្យលះ II» សម្រាប់ឆ្នាំ២០២៥ជាថ្មីម្តងទៀត។

គ្រាន់តែ MV ចម្រៀង «រាំឱ្យលះ II» របស់កញ្ញា អេមមី ចេញជាផ្លូវការ នៅលើផេក ហ្វេសប៊ុក និង យូធូប របស់ផលិតកម្ម Galaxy Navatra ភ្លាម សន្ទុះនៃការចូលទស្សនា គឺខ្លាំងមិនធម្មតាទេ។  លក្ខណៈពិសេសនៅក្នុង MV ចម្រៀង «រាំឱ្យលះ II» របស់កញ្ញា អេមមី ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តយុវវ័យនេះគឺដោយក្នុង MV ចម្រៀងនេះផលិតឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកបច្ចេកទេសថត និងការកាត់ត ជាពិសេស ការសម្តែងរបស់យុវវ័យក្នុងនេះសុទ្ធតែស្រស់ស្អាត ខ្យូតខ្យូត គួរឱ្យស្រឡាញ់ និងរាំលេងយ៉ាងសប្បាយរីករាយទៅតាមចង្វាក់ភ្លេង។

បទចម្រៀងមួយបទនេះគឺអាចចាក់រាំលេងកម្សាន្តបានគ្រប់ពេល មិនថាពេលជប់លៀង ឬពេលជួបជុំមិត្តភក្តិប៉ុណ្ណោះទេ សូម្បីតែក្នុងឱការបុណ្យចូលដែលជិតចូលមកដល់ កាន់តែពិសេសទៅទៀត គឺយើងអាចច្រៀង និងរាំលេងកម្សាន្តជុំគ្រួសារផងដែរ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ។

កញ្ញា អេមមី ពិតជារំភើបចិត្តណាស់នៅពេលដែលបទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រខ្លាំងពីមហាជន មិនចាញ់កាលពីឆ្នាំមុន ។ ជាមួយនិងក្តីរំភើបនេះកញ្ញា អេមមី ក៏បានអរគុណទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលតែងតែគាំទ្រខ្លួននាពេលកន្លងមក។

កុំភ្លេចចូលរួមទស្សនា MV ចម្រៀង «រាំឱ្យលះ II» របស់កញ្ញា អេមមី ឱ្យបានច្រើនដើម្បីជាកម្លាំងចិត្តដល់រូបនាង និងអ្នកផលិតទាំងអស់ ដែលបានខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តផលិត និងរិះរកអ្វីដែលថ្មីៗចែកជូនបងប្អូនទស្សនា កម្សាន្តរីករាយ៕