(ភ្នំពេញ)៖ ថ្មីសន្លាងស្វាគមន៍ឆ្នាំ២០២៥ របស់ ជីប ម៉ុង លែន ជាមួយការប្រកាស ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង២ធំៗព្រមគ្នា គឺទី១៖ គម្រោង ហ្គ្រេនលែនម៉ាក ២៧១ និងទី២៖ មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង។

គម្រោងហ្គ្រេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំជាងគេដែលភ្ជាប់ពីគម្រោងលែនម៉ាក ២៧១ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចំណុចពិសេស ៥យ៉ាងដែលនឹងធ្វើឱ្យគម្រោងហ្គ្រេនលែនម៉ាក ២៧១ មានភាពលេចធ្លោជាងគេលើវិស័យអភិវឌ្បន៍គម្រោងអចលនទ្រព្យឈានមុខគេនៅកម្ពុជារួមាន៖

ទី១៖ វត្តមានមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង ដ៏ធំសម្បើមដែលកំពុងបុកគ្រឹះសាងសង់នេះនឹងលេចរូបរាងចំកណ្តាលបេះដូងនៃគម្រោង ហ្គ្រេនលែនម៉ាក ២៧១ ដែលផ្តល់ជូនបទពិសោធន៍នៃកម្មវិធីលំដាប់ពិភពលោក មានកម្ពស់២ជាន់ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បានរហូតដល់ជាង១០,០០០នាក់។ បន្ថែមលើសពីនេះមជ្ឈមណ្ឌល សន្និបាតមួយនេះមាន មុខងារ/សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជាការតាំងពិព័រណ៍ រៀបចំប្រជុំសន្និបាតខ្នាតធំ និងកន្លែងរៀបចំសិក្ខារសាលាផ្សេងៗ ជាមួយការរចនាស្តង់ដារអន្តរជាតិដំបូងគេ មានបំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗអស្ចារ្យរបស់លោកអ្នក

ទី២៖ ទីតាំងមានចរន្តផ្លូវធំៗខ្វាត់ខ្វែង និងមានច្រកចេញចូលធំ ដល់ទៅ៣ ដែលមាននៅមើលមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ60ម៉ែត្រ ចូលតាមច្រកផ្លូវ ២៧១ និងច្រកចូលផ្លូវ២៧១

ទី៣៖ កាន់តែអសា្ចរ្យទៀតនោះគឺមជ្ឈមណ្ឌលកីឡាដ៏ទំនើបមួយទៀតរបស់ ជីប ម៉ុង លែន ដែលមានសាលប្រជុំ កន្លែងហាត់ប្រាណធំទូលាយ បំពាក់ដោយឧបករណ៍ទំនើបៗ អាងហែលទឹកខ្នាតអន្តរជាតិ និងមុខងារកីឡាដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ

ទី៤៖ កាន់តែថ្មី ប្លែក ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹកដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី សួនឧទ្យានលាតសន្ធឹង បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា

ទី៥៖ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេជាមួយជម្រើសម៉ូតផ្ទះថ្មីៗ ប្រណីតៗ រឹតតែគួរអោយចាប់អារម្មណ៍រួមមាន៖

*វីឡា ឃីង មែនន័រ ការរស់នៅដោយភាពស្ញប់ស្ញែង
*វីឡា ឃីង ឧត្តមភាពនៃការរស់នៅបែបអភិជន
*វីឡា ឃ្វីន ហ្គ្រេន ជម្រើសនៃភាពទាន់សម័យ
*វីឡា ឃ្វីន A ហ្គ្រេន សម្រាប់ការរស់នៅបែបឯកជន
*វីឡា ឃ្វីន B II ហ្គ្រេន ម៉ូតថ្មីយ៉ាងស្រស់ស្អាត
*និង វីឡាភ្លោះម៉ូតថ្មី Twin SE ទាន់សម័យ និងរស់រវើក
*វីឡា ភ្លោះ SII , វីឡា កូនកាត់ ASII
*វីឡាកូនកាត់ Link BIII F មានរបងផ្តល់ឯកជនភាព៕

រង់ចាំមើលការផ្តល់ជូនពិសេស អំពីគម្រោងថ្មី តាមរយៈ បណ្តាញសង្គមផ្លូវការរបស់ ជីប ម៉ុង លែន ខាងក្រោមនេះ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖, chipmongland.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥៖ https://t.me/chipmongland, 𝐓𝐢𝐤𝐓𝐨𝐤 :៖ https://bit.ly/ChipMongLand_TikTok_Official, 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram, FB : https://www.facebook.com/chipmongland