(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Manchester City បានបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធដូចគ្នា Alan Shearer ដែលរកបានគ្រាប់ទី១០០ ពីការចូលលេង ៩៤ប្រកួត ក្នុងលីគកំពូលអង់គ្លេស Premier League ត្រឹមរាត្រីថ្ងៃសៅរ៍ ទី១៥ ខែមិថុនា។
ក្នុងចំណោម ១០០គ្រាប់ក្នុងលីគនេះរបស់ Haaland គឺរាប់បញ្ចូលទាំងស៊ុតខ្លួនឯង ៨៤គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមស៊ុត ១៦គ្រាប់។
នេះមានន័យថា កីឡាករអន្តរន័រវែសរូបនេះ បានបំបែកកំណត់ត្រាចាស់របស់ Alan Shearer អតីតកីឡាករក្លិបសារិកាព្រៃ Newcastle United ដែលរកបាន ១០០គ្រាប់ ពីការចូលលេងចំនួន ១០០ប្រកួត។
១គ្រាប់ដោយបាល់ ១១ម៉ែត្រនៅកីឡដ្ឋាន Etihad យប់មិញ Man City បញ្ចប់ក្នុងលទ្ធផល ២-២ ទល់នឹង Brighton នាំឲ្យ Haaland រកបាន ១១៩គ្រាប់ ពីការចូលលេង ១៣៧ប្រកួតគ្រប់កម្មវិធីរបស់មេឃខៀវ ស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២២។
នៅចាំបានថា Haaland ឈ្នះស្បែកជើងមាស Golden Boot នៅ Premier League ២រដូវកាលដំបូងជាមួយ City ក្រោយពេលផ្ទេរចេញពី Borussia Dortmund ក្នុងតម្លៃជាង ៥០លានផោនកាលឆ្នាំ២០២២៕