(ភ្នំពេញ)៖ ក្រុម Cambodia Football Super Stars បានរួចរាល់ត្រៀមការប្រកួតបាល់ទាត់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីអបអរពិធីបុណ្យទន្លេនៅខេត្តតាកែវ។

តាមរយៈទំព័រ Facebook ក្រុម Cambodia Football Super Stars បានបញ្ជាក់យ៉ាងដូច្នេះថា៖
«សួស្តីបងប្អូនក្នុងទីរួមខេត្តតាកែវ តេីបងប្អូនសុខសប្បាយទេ? បន្ទាប់ពីយេីងបានបែកគ្នាមួយរយៈ? ពួកយេីងនឹងជួបគ្នាម្តងទៀត ទាំងក្រុមA និងក្រុមB ក្នុងព្រឹត្តិការណ៍ដេីម្បីអបអរបុណ្យទន្លេនៅក្នុងទីរួមខេត្តតាកែវផ្ទាល់តែម្តង។

ជួបគ្នានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង១រសៀលតទៅ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ។ សំបុត្រចូលរួមទស្សនាដោយសេរី។

សម្រាប់បងប្អូនដែលបានចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានផ្ទាល់ និងមានឱកាសឈ្នះរង្វាន់អាវដ៏ស្រស់ស្អាតពីក្រុមបាល់ទាត់តារាកម្ពុជា ២០០អាវ និងរង្វាន់បាល់ជាច្រេីនរង្វាន់»៕