(បរទេស)៖ កីឡាការិនីតេន្នីស វ័យ ១៧ឆ្នាំ Mirra Andreeva បានគ្រងតំណែងជើងឯកពាន Indian Wells 2025 របស់សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះ Aryna Sabalenka ដែលឈរនៅនៅចំណាត់ថ្នាក់លេខ១ ពិភពលោកបច្ចុប្បន្ន កាលពីរាត្រីថ្ងៃអាទិត្យ។

ជើងខ្លាំងរបស់រុស្ស៊ីរូបនេះ បានវាយបកឈ្នះគូប្រជែងសញ្ជាតិបេលឡារុស Sabalenka ដោយលទ្ធផល ២-១ ក្រោមលំដាប់ពិន្ទុ ២-៦ ៦-៤ និង ៦-៣ នៅពេលរងបរាជ័យក្នុងសិតទី១ មក។

នេះមានន័យថា Andreeva បានក្លាយជាកីឡាការិនីវ័យក្មេងទី៣ ក្នុងប្រវត្តិសាស្រ្ត ក្នុងការឈ្នះជើងឯក Indian Wells បន្ទាប់ពីនាង Martina Hingis ដែលធ្វើបានក្នុងឆ្នាំ១៩៩៨ និង Serena Williams ឈ្នះក្នុងឆ្នាំ១៩៩៩ មក នៃកម្រិត WTA Tour។

វាជាពានទី២ របស់នាង Andreeva ដែលទើបដណ្តើមបានជើងឯក Dubai Championship 2025 កាលពីចុងខែកុម្ភៈ នៅឯកម្មវិធី WTA 1,000 នាប្រទេសអារ៉ាប់រួម។

តាមរយៈជ័យជម្នះនេះ Andreeva នឹងឡើងទៅឈរនៅចំណាត់ថ្នាក់ទី៦ ក្នុងលោករាប់ចាប់ពីថ្ងៃចន្ទនេះតែម្តង៕